នាយកដ្ឋានប្រយុទ្ធជំងឺឆ្លង ឲ្យពលរដ្ឋពន្យារៀបអាពាហ៌ពិពាហ៌ ជប់លៀង ចាក់ធុងបាសរាំ ដេីម្បី ទប់ស្កាត់កូវីដ -១៩
ភ្នំពេញ ៖ នាយកដ្ឋានប្រយុទ្ធជំងឺឆ្លង (CDC) បានឲ្យដឹងថាប្រជាពលរដ្ឋត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាពេលរៀបអាពាហ៌ពិពាហ៌ ជប់លៀង ចាក់ធុងបាសរាំ ដេីម្បី ទប់ស្កាត់ជំងឺកូវីដ -១៩។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ នាយកដ្ឋានប្រយុទ្ធជំងឺឆ្លង នៅថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២០ ថារហូតដល់ម៉ោង ៩ព្រឹក ថ្ងៃទី ១៧ ឧសភា កម្ពុជាពុំរកឃេីញករណីជំងឺកូវីដ -១៩ ថ្មី ទេ។ នាយកដ្ឋានប្រយុទ្ធជំងឺឆ្លង បានបញ្ជាក់ថា ពិតមែនតែពុំរកឃេីញករណីថ្មីក៏ដោយ ពលរដ្ឋបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យនៅឃ្លាតឆ្ងាយពីគ្នាមិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺ កូវីដ-១៩ ដ៏ខ្លាំងក្លានៅឡេីយ ។ នាយកដ្ឋានប្រយុទ្ធជំងឺឆ្លងបន្ថែមថា "យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ពិធីជប់លៀង ការចាក់ធុងបាសរាំ "។ នាយកដ្ឋានប្រយុទ្ធជំងឺឆ្លងថា "យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា "។ សូមបញ្ជាក់ថា ប្រទេសកម្ពុជា រកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
បានធ្វេីតេស្តចំនួន 15162 ស្មេីនឹង 932 ក្នុង១លាននាក់។ ហេីយក៏បានព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលកេីតនៅកម្ពុជា១២២នាក់ ជាសះស្បេីយ១០០%ផងដែរ៕ E B
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ