ភ្នំពេញ   ៖  នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ មានអនុសាសន៍ណែនាំថា ក្នុងការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក មន្ត្រីចរាចរណ៍តាមគ្រប់គោលដៅត្រូវផ្តោតលេីការត្រួតពិនិត្យម៉ូតូ តែ ៧ចំណុច និង រថយន្ត ៩ចំណុច ប៉ុណ្ណោះ ។នេះបើតាមការចុះផ្សាយស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ។
សូមរំលឹកថា  រយៈពេល២ថ្ងៃ ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយបង្កើនប្រាក់ពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសកម្ពុជា ពោលគឺថ្ងៃទី១-២ ខែឧសភា ឆ្នាំ២០២០នេះ នគរបាលចរាចរណ៍ បានផាកពិន័យយានយន្តជាង៥៧០០គ្រឿង ក្នុងនោះមានម៉ូតូ៤៥០០គ្រឿង និងរថយន្តជាង១២០០គ្រឿង៕ E B

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ