(នីហ្សេរីយ៉ា)៖ ទឹកជំនន់ដែលបង្កឡើង ដោយភ្លៀងធ្លាក់ខ្លាំងក្នុងប្រទេសនីហ្សេរីយ៉ា បានបណ្តាលឲ្យមនុស្ស ១៩៥ នាក់ស្លាប់ និងប៉ះពាល់ជាង ៣២២០០០ នាក់ ដែលជាចំនួនផ្លូវការមួយបានបង្ហាញកាលពីថ្ងៃសៅរ៍។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មានា AFP​នៅថ្ងៃទី២៤ តុលា ឆ្នាំ២០២២។
 
រដូវវស្សាឆ្នាំនេះ គឺជាឆ្នាំមួយនៃការស្លាប់ច្រើនបំផុតក្នុងប្រវត្តិ សាស្ត្ររបស់ប្រទេសអាហ្វ្រិកខាងលិច។ គិតត្រឹមថ្ងៃទី ២១ ខែតុលា មនុស្សចំនួន ៥៩ នាក់បានលង់ទឹកស្លាប់ និង ១៣៦ នាក់បានស្លាប់ នៅក្នុងការដួលរលំផ្ទះ ខណៈដែលមនុស្ស ២១១ នាក់ត្រូវបានរាយការណ៍ថា បានរងរបួស នេះបើយោងតាមតួលេខពីសេវាការពារស៊ីវិល។កាលពីដើមខែនេះ ទឹកជំនន់នៅរដូវវស្សាបានឆក់យក ជីវិតមនុស្ស១៩២ នាក់ និងប៉ះពាល់ដល់មនុស្សជាង ២៦៣០០០ នាក់ក្នុងប្រទេសនីហ្សេរីយ៉ា។ លេីសពីនេះទឹកជំនន់ បានធ្វើឱ្យខូចខាតផ្ទះជាង ៣០០០០ ខ្នង ៨៣ថ្នាក់រៀន មណ្ឌលសុខភាពចំនួន ៦ និងហាងលក់គ្រាប់ធញ្ញជាតិចំនួន ២៣៥៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ