(សេអ៊ូល)៖ ភាពតានតឹងផ្នែកយោធាដែលកើនឡើងនៅលើឧបទ្វីបកូរ៉េ  ក្រោយពីមានការបាញ់តបតគ្នាទៅវិញទៅមករវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន AFPនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២។

យោធាកូរ៉េខាងត្បូងបាននិយាយថា ខ្លួនបានបាញ់ព្រមានទៅលើកប៉ាល់ពាណិជ្ជករកូរ៉េខាងជើង ដែលឆ្លងកាត់ខ្សែបន្ទាត់ Northern Limit Line ដែលជាព្រំដែនសមុទ្ររបស់ខ្លួន នៅព្រឹកថ្ងៃច័ន្ទនេះ។ប្រហែល ៩០ នាទីក្រោយមក កូរ៉េខាងជើងបានបាញ់ផ្លោងចំនួន ១០ គ្រាប់ពីប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតជាច្រើនគ្រាប់ជាការឆ្លើយតប។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់យោធាកូរ៉េខាងជើងដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។

 យោធាកូរ៉េខាងត្បូងបាននិយាយថា កប៉ាល់កូរ៉េខាងជើងបានឆ្លងកាត់ NLL នៅជិតកោះ Baengnyeong របស់កូរ៉េខាងត្បូង ប៉ុន្តែបានត្រឡប់ទៅភាគខាងជើងវិញបន្ទាប់ពីការព្រមាន។កូរ៉េខាងជើង​មិន​ទទួល​ស្គាល់ NLL ហើយ​ជួនកាល​កប៉ាល់​របស់​ខ្លួន​បាន​ឆ្លង​កាត់​ព្រំដែន ដែល​បណ្តាល​ឲ្យ​មាន​ឧប្បត្តិហេតុ​យោធា​តានតឹង៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ