គណបក្សប្រជាជនកម្ពុជាផ្អាក មីទ្ទិញអបអរសាទរខួបលើកទី ៦៩ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា។តាមរយៈលិខិតមួយច្បាប់ដែលចុះហត្ថលេខាដោយសម្ដេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា មីទ្ទិញអបអរសាទរខួបលើកទី ៦៩ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ត្រូវផ្អាកបណ្ដោះអាសន្ន ដោយ សារទប់ស្កាត់ការឆ្លងរីករាលដាលនៃកូវីដ១៩។ទោះបីមីទ្ទិញសាទរខួបលើកទី ៦៩ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ត្រូវបានផ្អាក តែនៅក្នុងលិខិតរបស់គណៈកម្មាធិកាកណ្តាលគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា គណបក្សគ្រប់ថ្នាក់ត្រូវបន្តរៀបចំផ្សព្វផ្សាយ Logo គណបក្សខួបលើកទី៦៩ នៅតាមទីតាំងជាក់ស្តែង និងតាមការអនុញ្ញាតនៃច្បាប់ ដូចដែលធ្លាប់បានធ្វើរៀងរាល់ឆ្នាំកន្លងមក៕ ដោយPP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ