ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា កម្ពុជារងគ្រោះពេក ហើយពីគ្រោះថ្នាក់ចរាចរណ៍ ខណៈកម្ពុជាមានប្រជាជន ១៥លាននាក់ តែអ្នកស្លាប់ដោយ គ្រោះថ្នាក់ចរាចរណ៍ ចង់ស្មើនឹង វៀតណាម និងថៃ។យោងតាមគេហទំព័រហ្វេប៊ុករបស់ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។
សម្ដេចតេជោ មានប្រសាសន៍ថា «កម្ពុជារងគ្រោះពេកហើយពីគ្រោះថ្នាក់ចរាចរណ៍ ។ យើងមានប្រជាជនតែ ១៥ លាននាក់ តែអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ក្នុងប្រទេសយើងចង់ស្មើនឹង វៀតណាម និង ថៃ ដែលមានប្រជាជន ជិត ៩០ លាននាក់ និង ៧០ លាននាក់»។
សម្ដេចតេជោ បញ្ជាក់ថា ហេតុនេះ ការអនុវត្តច្បាប់ចរាចរណ៍គឺមិនដកថយ ឡើយ ត្រូវតែបន្ដជានិច្ច៕ E B
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ