យោងតាមគេហទំព័រហ្វេសបុករបស់ស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ៖ទាំងនេះជារូបថតសកម្មភាពដែលក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះចតនៅល្ងាចថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២០ នេះ បានបង្ហាញឲ្យឃេីញថាក្នុងរយ:ពេលប៉ុន្មានថ្ងៃនៃការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ អ្នកបេីកបរភាគច្រេីនបានចូលរួមសហការ និងគោរពច្បាប់បានយ៉ាងល្អ ប៉ុន្តែទោះជាយ៉ាងណាក៏នៅតែមានអ្នកបេីកបរមួយចំនួនមិនទាន់ចូលរួមសហការ និងគោរពច្បាប់នៅឡេីយទេ ដូចក្នុងរូបភាពដែលបានបង្ហាញនេះគឺគាត់បេីកបរមិនពាក់មួកសុវត្ថិភាព ល្មេីសគំនូសសញ្ញាចរាចរណ៍ បេីកបរបញ្ច្រាស់ទិស .....។ ល ។ដេីម្បីការពារអាយុជីវិត និងសម្បត្តិរបស់អ្នក និងអ្នកដ៏ទៃ សូមចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ពេលវេលាដែលអ្នកបេីកបរ ។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ