(រុស្ស៊ី)៖ បន្ទាប់ពីលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ប្រកាសកែនទាហាន សម្រាប់សង្គ្រាមរបស់ទីក្រុងមូស្គូនៅអ៊ុយក្រែន ពេល​នេះ ជនជាតិរុស្ស៊ីជាច្រើននាក់ បានសម្រុកចាកចេញពីប្រទេស ខណៈសំបុត្រយន្តហោះនៃការចាកចេញពីប្រទេសរុស្ស៊ី បានលក់អស់គ្មានសល់។នេះបើយោងតាមទិន្នន័យរបស់ Google Trends នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២។

សំបុត្រសម្រាប់ជើងហោះហើរត្រង់ពីទីក្រុងមូស្គូទៅកាន់ទីក្រុងអ៊ីស្តង់ប៊ុល នៃប្រទេសតួកគី និង យ៉េរ៉េវ៉ាន់ នៃប្រទេសអាមេនី ត្រូវបានលក់អស់គ្មានសល់កាលពីថ្ងៃពុធទី២១ខែកញ្ញា ព្រោះប្រទេសទាំង២នេះ អនុញ្ញាតឲ្យជនជាតិរុស្ស៊ីចូលដោយមិនចាំបាច់មានទិដ្ឋាការ។តម្លៃសម្រាប់សំបុត្រមួយជើងទៅកាន់ប្រទេសតួកគី បានហក់ឡើងខ្ពស់ដល់ទៅជិត ១១៥០ដុល្លារ ពោលគឺកើនឡើងបីដង បើធៀបនឹងប្រហែល ៣៦០ដុល្លារ កាលពីសប្តាហ៍មុន។តម្លៃសំបុត្រទៅឌូបៃក៏កើនឡើងផងដែរ ដោយសំបុត្រថ្នាក់សេដ្ឋកិច្ចថោកបំផុត គឺ៤៩០០ដុល្លារ។

គួរបញ្ជាក់ថា ពលរដ្ឋរុស្ស៊ីបានចេញមកប្រមូលផ្តុំគ្នាតវ៉ាប្រឆាំងនឹងបទបញ្ជាកែនទ័ពបន្ថែមចំនួន 300,000 នាក់ ដែលប្រកាសដោយប្រធានាធិបតី ពូទីន កាលពីថ្ងៃពុធម្សិលមិញ។ក្នុងពេលដែល ពលរដ្ឋរុស្ស៊ីបានចេញមកប្រមូលផ្តុំគ្នាតវ៉ាប្រឆាំងនឹងបទបញ្ជាចល័តទ័ពបន្ថែម អាជ្ញាធររុស្ស៊ី ចាប់ខ្លួនពលរដ្ឋទាំងនោះ រាប់ពាន់នាក់ដែលបាតុកម្មតវ៉ាប្រឆាំងនឹងបទបញ្ជាចល័តទ័ពបន្ថែមរបស់លោក ពូទីន ។ ស្របពេលដែល ព្រះរាជអាជ្ញាគំរាមអាចមានទោសជាប់ពន្ធនាគារខ្ពស់បំផុតរហូតដល់ ១៥ឆ្នាំ ៕ 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ