(ជប៉ុន)៖ អ្នកជំនាញបច្ចេកទេសរបស់រដ្ឋាភិបាលប្រទេសជប៉ុន បានបញ្ជាក់ថា ខ្លួនមានគម្រោងផលិតមីស៊ីលដែលមានអនុភាព បាញ់ចូលដល់ដីគោកក្នុងប្រទេសចិន។ នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌RT នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២។
តាមសេចក្តីរាយការណ៍ រដ្ឋាភិបាលជប៉ុនគ្រោងនឹងពង្រីកអនុភាពកាំជ្រួចរបស់ខ្លួន ដែលបាញ់ចេញពីកប៉ាល់ ដោយបន្ថែមអនុភាពនៃការហោះហើររបស់កាំជ្រួចនោះ ចំនួន១០០គីឡូម៉ែត្របន្ថែមទៀត ធ្វើយ៉ាងណា អាចឱ្យកាំជ្រួចទាំងនោះ អាចពួន ឬស្ទាក់ចាប់យន្តហោះ ឬនាវាចម្បាំង រួមទាំងការវាយប្រហារគោលដៅដីគោកក្នុងប្រទេសចិន ។
គួរជម្រាបថា ការគ្រោងនឹងផលិតមីស៊ីលដែលមានសមត្ថភាពថ្មីរបស់ជប៉ុននេះ បានធ្វើឡើងបន្ទាប់ពីមានភាពតានតឹងកាន់តែខ្លាំងជាមួយប្រទេសចិន ជុំវិញបញ្ហាតៃវ៉ាន់ ខណៈជប៉ុនតែងតែចេញមុខអះអាង និងការពារចំពោះកោះតៃវ៉ាន់៕