ព្រឹកថ្ងៃទី១៤ ឧសភា នេះ គឺជាថ្ងៃដែលភិក្ខុ ឡុង ចន្ថា សុំ មកលាចាកសិក្ខាបទ ( សឹក ) ដោយខ្លួនឯង នៅវត្តភ្នំបុរី ប៉ុន្តែ គិតមកត្រឹម ម៉ោង០៩ព្រឹកថ្ងៃនេះប៉ុន្តែ នៅថ្ងៃដដែលនេះ តាមរយៈទំព័រហ្វេសប៊ុក ភិក្ខុ ឡុង ចន្ថា បានផ្សព្វផ្សាយលិខិតមួយច្បាប់បញ្ជាក់ថាមិនមានកាលាចាកសិក្ខាបទទៅវិញ។លិខិតបញ្ជាក់ថា "ផ្នួសររបស់ខ្ញុំព្រះករុណាអាត្មាភាពមិនទាន់អស់និស្ស័យនៅឡើយ ទូលព្រះបង្គំទួលកំហុសនិងប្រព្រឹត្តអោយបានល្អតាមព្រះវិន័យឲ្យបានល្អឡើងវិញ"។សូមរំលឹកថាភិក្ខុ ឡុង ចន្ថា គង់នៅវត្តភ្នំបុរីឃុំព្រែកផ្ទោលស្រុក អង្គរបុរី ខេត្តតាកែវ កាលពីរសៀលថ្ងៃ ទី ៤ ឧសភា ឆ្នាំ ២០២០ បានសម្រេចចិត្តលាចាកសិក្ខាបទដោយ ខ្លួនឯង ក្រោយមានការបែកធ្លាយ វី ដេ អូឆាតញ៉ែស្រី តាម Facebook ។ នៅក្នុងកិច្ចសន្យាដែលបានធ្វើឡើងនៅវត្ត តុំ ជាវត្ត ព្រះ មេគណមានទីតាំងនៅ ភូមិ តុំ សង្កាត់ រកាក្រៅ ស្រុកដូនកែវ ភិក្ខុ ឡុង ចន្ថា មានសង្ឃដីកាថា « បើគិតជាទោសក្នុងព្រះវិន័យ មិនដល់ថ្នាក់សឹកទេ ប៉ុន្តែ កុំឱ្យខូចតម្លៃ ព្រះពុទ្ធសាសនា ភិក្ខុ ឡុង ចន្ថា សម្រេចលាចាក សិក្ខាបទ ដោយខ្លួនឯង នៅ ថ្ងៃ ទី ១៤ ខែឧសភា ឆ្នាំ ២០២០ ខាងមុខនេះ » ។កាលពីថ្ងៃទី ៤ ខែឧសភា ផងដែរ សម្តេច នន្ទ ង៉ែត សម្តេចគណៈសង្ឃនាយកបានស្នើ ឲ្យ មេគណខេត្តតាកែវ និមន្តភិក្ខុសង្ឃ ឡុង ចន្ថា ចូលទៅដោះស្រាយក្នុង រឿងអាស្រូវដែល ផ្ទុះឡើងនេះ ។ ក្រោយឆ្លងកាត់ការដោះស្រាយជាមួយគ្នាសង្ឃ ឡុង ចន្ថា ក៏សរសេរកិច្ចសន្យា ពីការ សុខចិត្តលាចាកសិក្ខាបទ ៕SS
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ