(អ៊ុយក្រែន)៖ កាលពីថ្ងៃអង្គារសប្ដាហ៍នេះ រុស្ស៊ីបានសន្យាកាត់បន្ថយសកម្មភាពយោធានៅជុំវិញ នៅជុំវិញរដ្ឋធានីកៀវ និងទីក្រុងឆែរនីហៀវ (Chernihiv) ស្ថិតនៅភាគខាងជើងនៃប្រទេស។ តែពេលនេះ ក្រុមមន្ត្រីអ៊ុយក្រែន កាលពីថ្ងៃពុធ បានរាយការណ៍ការបាញ់ផ្លោងទម្លាក់គ្រាប់បែក នៅជុំវិញរដ្ឋធានីកៀវ និងទីក្រុងឆែរនីហៀវ (Chernihiv) ស្ថិតនៅភាគខាងជើងនៃប្រទេស បើទោះជាទីក្រុងមូស្គូសន្យាកាត់បន្ថយសកម្មភាពយោធានៅជុំវិញតំបន់ទាំង២នេះក៏ដោយ។ នេះ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣១ ខែមីនា ឆ្នាំ២០២២។

លោក អូឡិចស៊ី អារ៉េសតូវវិច (Oleksiy Arestovych) ជាទីប្រឹក្សាម្នាក់របស់ប្រធានាធិបតីលោក ហ្សេលេនស្គី បាននិយាយថារុស្ស៊ីបានផ្ទេរកងទ័ព ចេញពីភាគខាងជើង ឆ្ពោះទៅកាន់ភាគខាងកើតនៃប្រទេសអ៊ុយក្រែន ក្នុងគោលបំណងឡោមព័ទ្ធកងទ័ពអ៊ុយក្រែននៅទីនោះ។ លោកបន្ថែមថា រុស្ស៊ីក៏នៅតែបន្តរក្សាកងទ័ពមួយចំនួននៅក្បែរទីក្រុងកៀវ ដើម្បីរារាំងកុំឱ្យកងទ័ពអ៊ុយក្រែនវាយទម្លុះសមរភូមិភាគខាងកើត។

 បើតាមមន្ត្រីអ៊ុយក្រែន កងទ័ពរុស្ស៊ីក៏នៅតែបន្តផ្លោងគ្រាប់បែកនៅក្បែរទីក្រុងជាច្រើនទៀត ដែលស្ថិតនៅតាមបណ្ដោយសមរភូមិខណ្ឌចែករវាង តំបន់គ្រប់គ្រងដោយរដ្ឋាភិបាលទីក្រុងកៀវ និងតំបន់កាន់កាប់ដោយក្រុមឧទ្ទាមផ្ដាច់ទឹកដីគាំទ្រដោយរុស្ស៊ី ក្នុងតំបន់ដូញ៉េត (Donetsk) ស្ថិតនៅ ភាគខាងកើតប្រទេសអ៊ុយក្រែនផងដែរ ខណៈការវាយប្រហារគ្នាទ្រង់ទ្រាយធំ បន្តកើតមានក្នុងទីក្រុងម៉ារីយូប៉ូល (Mariupol) នៃភាគខាងត្បូងប្រទេស។

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ