អតីតអ្នកត្រួតពិនិត្យអាវុធនុយក្លេអ៊ែរអ៊ីរ៉ាក់ទីមួយរបស់ UN បញ្ជាក់ថាចាំបាច់ត្រូវត្រួតពិនិត្យយ៉ាងម៉ត់ចត់ចំពោះទង្វើរបស់ បន្ទប់ពិសោធន៍ជីវសាស្រ្តអាមេរិកនៅអ៊ុយក្រែន
(ប៉េកាំង)៖ លោក Scott Ritter អតីតអ្នកត្រួតពិនិត្យអាវុធនុយក្លេអ៊ែរអ៊ីរ៉ាក់ទីមួយ នៃអ.ស.ប. និងជាអតីតមន្ត្រីស៊ើបការណ៍កងម៉ារីនអាមេរិក បានថ្លែងថា ចាំបាច់ត្រូវត្រួតពិនិត្យយ៉ាងម៉ត់ចត់ ចំពោះទង្វើទាំងអស់របស់បន្ទប់ពិសោធន៍ជីវសាស្ត្រអាមេរិក នៅអ៊ុយក្រែន មានតែដូច្នេះទេទើបអាចបញ្ជាក់ថា តើអាមេរិកមានគោរព «អនុសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរ» ឬអត់។ការថ្លែងរបស់ លោក Scott Ritter ធ្វើឡើងបន្ទាប់ពីពេលថ្មីៗនេះ ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា មានភស្តុតាងបញ្ជាក់ថា បន្ទប់ពិសោធន៍ជីវសាស្ត្រអាមេរិកនៅប្រទេសអ៊ុយក្រែន មានបំណងចម្លងមេរោគជម្ងឺឆ្លងដោយសម្ងាត់។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានCNA នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១។
បើតាមសារព័ត៌មានបានឱ្យដឹងថា អាមេរិកមានសំណង់សម្រាប់សហប្រតិបត្តិការ ដែលក្នុងនោះបូករួមទាំង បន្ទប់ពិសោធន៍ជីវសាស្ត្រចំនួន២៦កន្លែង នៅប្រទេសអ៊ុយក្រែនផងដែរ លោក Scott Ritter ថា «ខ្ញុំមិនយល់ទេថាហេតុអី ចាំបាច់ត្រូវសាងសង់បន្ទប់ពិសោធន៍ជីវស្ត្រចំនួន ២៦កន្លែង ហើយខ្ញុំក៏មិនយល់ដែរថា គម្រោងដែលរុស្ស៊ីចោទប្រកាន់ទាំងអស់នោះ ហេតុអ្វីត្រូវអនុញ្ញាតឱ្យមាននៅអ៊ុយក្រែន អាមេរិកចាំបាច់ត្រូវធ្វើការពន្យល់បកស្រាយចំពោះរឿងនេះ។ លោក Scott Ritter យល់ឃើញថា ទោះបីជាបន្ទប់ពិសោធន៍ជីវសាស្ត្រទាំងអស់នេះ ស្ថិតនៅក្នុងទឹកដីអ៊ុយក្រែនក៏ដោយ ក៏ប៉ុន្តែ មិនបាច់សង្ស័យទេថា អ្វីទាំងអស់នេះស្ថិតនៅក្រោមការដឹកនាំដោយអាមេរិក ដោយអនុលោមតាម អនុស្សរណៈចុះហត្ថលេខារវាងអាមេរិកនិងអ៊ុយក្រែន នៅឆ្នាំ២០០៥៕