ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់ថា ទោះបីប្រទេស កម្ពុជា មានចំនួនអ្នកដែលព្យាបាលជំងឺកូវីដ-១៩ ជាសះស្បើយច្រើន ហើយពុំមានអ្នកឆ្លងជំងឺថ្មី ក៏ដោយ ប៉ុន្ដែប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់ខ្ពស់ជានិច្ច ចំពោះអនាម័យសុខភាព ជាប់ជាប្រចាំ។
សូមជម្រាបថា រហូតដល់ពេលនេះកម្ពុជា បានព្យាបាលជាសះស្បើយនៅជំងឺកូវីដ-១៩ ចំនួន១២១ ហើយអ្នកកំពុងព្យាបាល មានម្នាក់ ខណៈចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ សរុបទាំងនៅកម្ពូជា មាន ១២២នាក់។យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា ក្នុងមួយប៉ព្រិចភ្នែក ចំនួនអ្នកឆ្លងជំងឺ កូវីដ-១៩ នៅក្នុងពិភពលោក កើនឡើងជាង៤លាននាក់ ។ ដូច្នេះនេះក្តីបារម្ភយ៉ាងខ្លាំងបំផុត របស់ពិភពលោកទាំងមូល។
សម្ដេចតេជោ មានប្រសាសន៍ថា «ចំពោះនៅប្រទេសយើងវិញ ទោះបី ចំនួនអ្នកដែលបាន ព្យាបាលជាសះស្បើយបានច្រើន ហើយពុំមានអ្នកឆ្លងថ្មីក៏ដោយ គឺសូមបងប្អូនប្រជាពលរដ្ឋ បន្តយកចិត្តទុកដាក់ខ្ពស់ជានិច្ច ចំពោះអនាម័យសុខភាពជាប្រចាំ ដូចជា ត្រូវឧស្សាហ៍ដុស លាងសម្អាតដៃ និងសាប៊ូ ឬទឹកអាល់កុល ឬជែលសម្លាប់មេរោគ នឹងត្រូវពាក់ម៉ាស ឬក្រម៉ាកុំឲ្យ ឆ្លងរោគពីយើងទៅគេ និងពីគេមកយើង ព្រោះជំងឺ ដ៏កាចសាហាវនេះ ងាយឆ្លងលឿនណាស់»។
ជាងនេះទៅទៀត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានលើកឡើងថា ប្រជាពលរដ្ឋ ត្រូវបន្តយកចិត្តទុកដាក់ស្តាប់ តាមការណែនាំរបស់ក្រសួងសុខាភិបាល ។ ជាពិសេស សូមជូនពរប្រជាពលរដ្ឋជួបតែសេចក្តីសុខ និងបានជៀសផុតពីជំងឺទាំងពួង៕ E B
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ