អតីតអ្នកបើកយន្តហោះយោធាអង់គ្លេស កំពុងត្រូវបានទាក់ទងទៅកាន់ប្រទេសចិន ដើម្បីហ្វឹកហាត់ជំនាញទៅឱ្យយោធាចិន
2 ឆ្នាំ មុន
BBC៖ អតីតអ្នកបើកយន្តហោះយោធាអង់គ្លេសកំពុងត្រូវបានទាក់ទាញទៅកាន់ប្រទេសចិន ជាមួយនឹងប្រាក់យ៉ាង ច្រើនដើម្បីហ្វឹកហាត់ជំនាញរបស់ពួកគេទៅកាន់យោធាចិន។ អតីតអ្នកបើកយន្តហោះយោធា អង់គ្លេសរហូតដល់ ៣០ នាក់ត្រូវបានគេគិតថា បានទៅផ្តល់ការហ្វឹកហាត់សមាជិកនៃកងទ័ពរំដោះប្រជាជន ចិន។ ចក្រភពអង់គ្លេសកំពុងចេញការព្រមាន ស៊ើបការណ៍ សំដៅព្រមានអតីត អាកាសយានិកយោធាកុំឲ្យធ្វើការឲ្យយោធាចិន។
អ្នកនាំពាក្យក្រសួងការពារជាតិ (MoD) បាននិយាយថា ការបណ្តុះបណ្តាល និងការជ្រើសរើសអ្នកបើកយន្តហោះ ដោយមិនបំពានច្បាប់ចក្រភពអង់គ្លេសបច្ចុប្បន្នទេ ប៉ុន្តែមន្ត្រីនៅចក្រភពអង់គ្លេស និងប្រទេសផ្សេងទៀតកំពុងព្យាយាមរារាំងសកម្មភាពនេះ។ អ្នកបើកយន្តហោះអង់គ្លេស ដែលចូល និវត្តន៍កំពុងត្រូវបានប្រើប្រាស់ ដើម្បីហ្វឹកហាត់ពីរបៀបយន្ត ហោះ និងអ្នកបើកយន្តហោះលោកខាងលិចធ្វើប្រតិបត្តិការព័ត៌មាន ដែលអាចមានសារៈសំខាន់ក្នុងករណីមានជម្លោះណាមួយ ដូចជានៅតៃ វ៉ាន់ជាដើម។ មន្ត្រីលោខាងលិចម្នាក់ បាននិយាយថា៖ ចិនកំពុងទទួលយកអ្នកបើកយន្តហោះលោកខាងលិច ដែលមានបទពិសោធន៍ ដើម្បីជួយអភិវឌ្ឍយុទ្ធសាស្ត្រ និងសមត្ថភាពកងទ័ពអាកាសរបស់ចិន"៕