ភ្នំពេញ៖ ក្នុងរយៈពេល ១ខែ នៃខែឧសភា ឆ្នាំ២០២០ មានគ្រោះថ្នាក់ចរាចរណ៍ កើតឡើងចំនួន ២១៨៨លើក បណ្ដាលឲ្យស្លាប់ចំនួន ១១៣នាក់ និង របួសចំនួន ៣៤២នាក់ ។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស ប្រចាំខែឧសភា បានឲ្យដឹងថា មូលហេតុដែលបណ្ដាលឲ្យមាន គ្រោះថ្នាក់មកពីការបើកបរលើសល្បឿនកំណត់ ៦១លើក មិនគោរពសិទ្ធិ ៤៨លើក មិនប្រកាន់ស្តាំ ២៨លើក វ៉ាជែង ២១លើក បត់ ៣៦លើក ស្រវឹង ៧លើក ងងុយ ៤លើក កត្តាផ្លូវ ១លើក កត្តាយានយន្ត ១០លើក និងអាកាសធាតុ ២លើក៕ EB