(បរទេស)៖ FIFA ត្រូវបានរាយការណ៍ថាបានច្រានចោលសំណើរបស់ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គីក្នុងការចែករំលែកសារសន្តិភាពពិភពលោកដែលគាត់បានគ្រោងនឹងចាក់ផ្សាយមុនពេលចាប់ផ្តើមការប្រកួតវើលខាប់វគ្គផ្តាច់ព្រ័ត្រនៅថ្ងៃអាទិត្យ រវាងអាហ្សង់ទីន និងបារាំង ។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន CNN នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២។
គួរបញ្ជាក់ថា លោកហ្សេលេនស្គីបានស្នើសុំបង្ហាញមុខក្នុងវីដេអូដោយនិយាយទៅកាន់អ្នកគាំទ្រនៅក្នុងកីឡដ្ឋានមុនការប្រកួតនៅប្រទេសកាតា ទាក់ទងនឹងការឈ្លានពានរបស់រុស្ស៊ី ក៏ប៉ុន្តែការិយាល័យរបស់លោកហ្សេលេនស្គីមានការភ្ញាក់ផ្អើលចំពោះការឆ្លើយតបអវិជ្ជមានពីសំណាក់ FIFA។FIFA មិនបាន ឆ្លើយតបដោយសមហេតុផលនោះទេ នៅពេលមានការសុំឱ្យបកស្រាយលំអិត ពីំសំណាក់មន្ត្រីអ៊ុយក្រែន។
គួររំលឹកថា ប្រធានាធិបតីអ៊ុយក្រែន តែងតែបាននិយាយនៅក្នុងព្រឹត្តិការណ៍ធំៗជាច្រើននៅក្នុងពិភពលោកដើម្បីប្រមូលការគាំទ្រសម្រាប់ការការពារប្រទេសប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីដែលបានចាប់ផ្តើមនៅថ្ងៃទី ២៤ ខែកុម្ភៈឆ្នាំនេះ។ការបង្ហាញខ្លួនរបស់លោកហ្សេលេនស្គីរួមមានកិច្ចប្រជុំកំពូលនៃក្រុមប្រទេស G20 ព្រមទាំងកម្មវិធី Grammys ៕