ប្ដីប្រពន្ធមួយគូបានរងរបួសរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីរងការបាញ់ប្រហារជាច្រើនគ្រាប់ពីសំណាក់មន្ត្រីនគរបាលម្នាក់ សង្ស័យផ្ដើមចេញពីជម្លោះពាក្យសម្ដី។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩យប់ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតតាមបណ្តោយផ្លូវលំ ភូមិព្រែកឬស្សីលិច សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។

បើតាមប្រភពពីប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេបានលឺសំឡេងឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង មួយសន្ទុះក្រោយមកក៏លឺសំឡេងផ្ទុះអាវុធជាច្រេីនគ្រាប់ ពេលគាត់ទៅដល់កន្លែងកើតហេតុ គាត់បានឃើញបុរសម្នាក់ដែលគេដឹងថាជាមន្រី្តនគរបាលជាអ្នកបាញ់ និងបានឃើញ២នាក់ប្ដីប្រពន្ធដេកក្នុងថ្លុកឈាម។

ភ្លាមៗអ្នកជិតខាងបានរាយការណ៍ទៅកាន់កម្លាំងសមត្ថកិច្ចនគរបាលក្រុងតាខ្មៅ និងកម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ចេញជួយអន្តរាគមន៍ ក្រោមវត្តមានរបស់លោក គួច ចំរេីន អភិបាលខេត្តកណ្ដាល និងលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តបានចុះទៅដល់កន្លែងកេីតហេតុ និងបានឃាត់ខ្លួនខ្មាន់កាំភ្លេីងយកមកធ្វេីការសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តកណ្ដាល៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ