រដ្ឋមន្ត្រីក្រសួងអប់រំ ដាស់តឿនថា ប្រសិនបើយើង មិនផ្លាស់ប្តូរទម្លាប់ កូវីដ នឹងផ្លាស់ប្តូរយើង
ភ្នំពេញ៖ លោកបណ្ឌិត សភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានសរសេរសារផ្ទាល់ដៃ នៅថ្ងៃទី១០ មេសានេះ ដោយដាស់តឿនថា «ប្រសិនបើយើង មិនផ្លាស់ប្តូរទម្លាប់ កូវីដ នឹងផ្លាស់ប្តូរយើង» ។
លោករដ្ឋមន្ត្រីអប់រំបានមានប្រសាសន៍ថា ដើម្បីធានាសុវត្ថិភាព និងសុខភាពផ្ទាល់ខ្លួន ក្រុមគ្រួសារ និងសង្គមជាតិកម្ពុជា យើងទាំងមូល បុគ្គលិកអប់រំ និងសិស្សានុសិស្សទាំងអស់ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន និងហ្មឺងម៉ាត់ជាទីបំផុត នូវសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល ជាពិសេសបន្តធ្វើការនៅក្នុងឱកាសចូលឆ្នាំថ្មី មិនត្រូវធ្វើដំណើរឆ្លងស្រុក និងឆ្លងខេត្ត ក្នុងគោលដៅកាត់ផ្ដាច់ កុំឲ្យមេរោគកូវីដ១៩ ឆ្លងរាលដាលចូលក្នុងសហគមន៍យើង ។
លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បានសរសេរនូវពាក្យដាសតឿនយ៉ាងដូច្នេះថា «ប្រសិនបើយើង មិនផ្លាស់ប្តូរទម្លាប់ កូវីដ នឹងផ្លាស់ប្តូរយើង» ។
លោករដ្ឋមន្ត្រី បានសំណូមពរឲ្យបុគ្គលិកអប់រំ សិស្សានុសិស្ស មាតាបិតា និងអ្នកអាណាព្យាបាល ជឿជាក់លើការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីយកជ័ជម្នះលើមេរោគកូវីដ១៩ ។ ទន្ទឹមគ្នានេះលោករដ្ឋមន្ត្រី ក៏បានបួងសួងសុំឲ្យទេវតាឆ្នាំថ្មី នាំមកនូវសុខភាពល្អ និងសុវត្ថិភាពផ្លូវកាយ និងផ្លូវចិត្តដល់បុគ្គលិកអប់រំ សិស្សានុសិស្ស និងមាតាបិតា អ្នកអាណាព្យាបាលទាំងអស់ផងដែរ ៕
ដោយ ៖ E B
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ