ទីបំផុត ចិន ថ្កោលទោស អាមេរិកវិញ សម្រាប់ការដាក់អង្គភាពចិនចំនួន ៣៦ ក្នុងបញ្ជីខ្មៅលើការគ្រប់គ្រងការនាំចេញ
(ចិន)៖ ប្រទេសចិនបានប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះសហរដ្ឋអាមេរិកដែល ដាក់អង្គភាពចិនចំនួន ៣៦ លើ”បញ្ជីអង្គភាព”ការគ្រប់គ្រង ការនាំចេញរបស់ខ្លួន។ នេះបើយោងតាមការចុះផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន CAN នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ភាគីអាមេរិកបានពង្រីកគំនិត នៃសន្តិសុខជាតិ បំពានការគ្រប់គ្រងការនាំចេញ និងវិធានការផ្សេងទៀត ហើយបានប្រើអំណាចរដ្ឋ ដើម្បីពង្រីកការបង្រ្កាបលើក្រុមហ៊ុន និងស្ថាប័នរបស់ចិន ដែលជាការបង្ខូចទ្រង់ទ្រាយទីផ្សារធម្មតា និងការអនុវត្តការគំរាមកំហែងសេដ្ឋកិច្ច ។
អ្នកនាំពាក្យរូបនេះបានឲ្យដឹងថា ដើម្បីឆ្លើយតបទៅនឹងសកម្មភាព របស់សហរដ្ឋអាមេរិក ប្រទេសចិន នឹងចាត់វិធានការចាំបាច់ ដើម្បីការពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុន និងស្ថាប័នរបស់ចិន។ភាគីចិនបានកត់សម្គាល់ឃើញថា អង្គភាពរបស់ចិនចំនួន ២៥ ត្រូវបានដកចេញពី “បញ្ជីដែលមិនបានផ្ទៀងផ្ទាត់” ហើយប្រទេសចិន ស្វាគមន៍ចំពោះការផ្លាស់ប្តូរនេះ ព្រោះវាបង្ហាញថា ភាគីទាំងពីរអាចដោះស្រាយកង្វល់ ជាក់លាក់តាមរយៈការទំនាក់ទំនង ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក៕