ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ បានចូលរួមជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗ ចំនួន៣ រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ជាមួយក្រុមហ៊ុន វិស័យឯកជន នៃសាធារណរដ្ឋប្រជាមានិតចិន។

១ ពិធីចាប់ផ្ដើមជាផ្លូវការនៃភាពជាដៃគូ eWPT Cambodia ។

២ ពិធីចុះហត្ថលេខារវាង ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៃព្រះរាជាណាចក្រកម្ពុជា និងក្រុមហ៊ុន ហួវៃ ថេកណូឡជី ខូអិលធីឌី (Huawei Technologies Co., Ltd.) ។

៣ ពិធីចុះហត្ថលេខា កិច្ចព្រមព្រៀងក្របខ័ណ្ឌគម្រោងផ្លូវនាវាចរណ៍ “ ព្រែកជីកហ្វូណនតេជោ “ រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងសាជីវកម្មស្ពាន និងថ្នល់ចិន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ