នៅថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ច របស់គណៈម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ(គ.ប.ផ.ក) បានចុះបង្ក្រាបផលិតផលនាំចូល ស្តុកទុក និងចែកចាយខុសច្បាប់ នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ការចុះត្រួតពិនិត្យនេះ គណៈកម្មាធិការអន្តរក្រសួង របស់ គ.ប.ផ.ក បានរកឃើញផលិតផលខុសច្បាប់ជាច្រើនមុខ សរុបចំនួនជាង ២,០០០កេស ស្មើនឹងប្រមាណ១៣តោន (សារធាតុសម្លាប់មេរោគ ម៉ាស់ និងគ្រឿងសម្អាង) ដូចមានខាងក្រោម៖
១. សាប៊ូកក់សក់ម៉ាក Max Care ចំនួន ៥កេស
២. សាប៊ូកក់សក់ម៉ាក THDH ចំនួន ៥៦០កេស
៣. ក្រណាត់សើមសម្លាប់មេរោគ ៧០០កេស
៤. ម៉ាស់ម់ាក HI PM2.5 ចំនួន ៤កេស
៥.ជែលលាងដៃសម្លាប់មេរោគម៉ាក SOUEEUE (៥០០ម.ល) ចំនួន ៤៧៥កេស
៦.ជែលលាងដៃសម្លាប់មេរោគម៉ាក Max Care (៥៥ម.ល) ចំនួន ៦០កេស
៧.Spray បណ្តុះសក់ចំនួន ៥កេស
៨. Spray អាល់កុលម៉ាក Ferfanduo (១០០ម.ល)ចំនួន ៤៥កេស
ក្រោយពីបានពិនិត្យ និងការសន្និដ្ឋានខាងលើ សមត្ថកិច្ចចម្រុះ សម្រេចផ្អាកអជីវកម្មបណ្តោះអាសន្ន ហើយផលិតផលទាំងនេះឃាត់រក្សាទុកនៅទីតាំងដដែល និងដកហូតវត្ថុតាងមួយចំនួនយកទៅធ្វើការពិសោន៍និងសមត្ថកិច្ចចម្រុះ គ.ប.ផ.ក កំពុងបានបន្តនីតិវិធី ចាត់វិធានការតាមច្បាប់។
ទន្ទឹមនេះដែរ គ.ប.ផ.ក សូមអំពាវនាវដល់សាធារណៈជនមេត្តាចូលរួម និងសហការផ្តល់ព័ត៌មានអំពីទីតាំងចែកចាយ ឫជនផលិត ដែលចែកចាយផលិតផលក្លែងក្លាយ-ខុសច្បាប់ ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព និងសុវត្ថិភាពសង្គម ដោយទំនាក់ទំនងផ្តល់ព័ត៌មានតាមរយៈលេខទួរស័ព្ទ ០៨១ ៩៩៩ ៨០៨ ឬបណ្តាញសង្គមហ្វេសប៊ុក “ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្ហាយ- រាល់ព័ត៌មាន របស់សាធារណៈជន ដែលរាយការណ៍មក គ.ប.ផ.ក គឺនឹងត្រូវរក្សាការសម្ងាត់ ៕SP

 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ