អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បង្ហាញពីមេរោគបច្ចេកវិទ្យាម្យ៉ាង ដែលកំណត់គោលដៅវាយប្រហារទៅលើសេវាកម្មហិរញ្ញវត្ថុរបស់ធនាគារតាមរយៈអនឡាញ
5 ខែ មុន
(ភ្នំពេញ)៖អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នៃក្រសួងមហាផ្ទៃ បានបង្ហាញពី មេរោគម្យ៉ាង ដែលបានរចនាឡើងជាពិសេស និងកំណត់គោលដៅវាយប្រហារទៅលើសេវាកម្មហិរញ្ញវត្ថុរបស់ធនាគារតាមរយៈអនឡាញ ។
នាថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២៤នេះ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានបញ្ជាក់ថា Banking Malware : ជាកម្មវិធីបង្កប់នូវមេរោគដែលបានរចនាឡើងជាពិសេស និងកំណត់គោលដៅវាយប្រហារទៅលើសេវាកម្មហិរញ្ញវត្ថុរបស់ធនាគារតាមរយៈអនឡាញ ។ គោលដៅលួចយកទិន្នន័យសំខាន់ៗរបស់ជនរងគ្រោះមានដូចជា លេខគណនី លេខកូដសម្ងាត់ លេខកូដអត្តសញ្ញាណផ្ទាល់ខ្លួន (PINs), លេខសម្ងាត់របស់កាតធនាគារ ( Visa Card, Master Card ជាដើម) ។