អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានធ្វើការរឹបអូសកាំភ្លើងជាង៧០០ដើមបើគិតចាប់តាំងពីបង្កើតកម្មវិធីការពារព្រៃទឹកភ្លៀងជួរភ្នំក្រវ៉ាញក្នុងឆ្នាំ២០០២
អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានធ្វើការរឹបអូសកាំភ្លើងជាង៧០០ដើមបើគិតចាប់តាំងពីបង្កើតកម្មវិធីការពារព្រៃទឹកភ្លៀងជួរភ្នំក្រវ៉ាញក្នុងឆ្នាំ២០០២
ការល្បាតដោយមន្ត្រីឧទ្យានុរក្សស្នាក់ការរវៀងរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃកាលពីសប្តាហ៏មុនដោយបានរំលឹកថាការគំរាមកំហែងពីអ្នកបរបាញ់សត្វព្រៃគឺពិតជាមានច្រើនខ្លាំងមែនទែន។មន្ត្រីឧទ្យានុរក្សបានរឹបអូសនូវកាំភ្លើង AK-47 ចំនួនមួយដើមរួមជាមួយនឹងគ្រាប់រំសេវ រណារយន្តចំនួន០៤គ្រឿង និងអន្ទាក់ដែកជាច្រើន ដែលបានកាន់កាប់ដោយជនល្មើស។ កន្លែងធ្វើអាវុធសម្រាប់ការបរបាញ់សត្វត្រូវបានរឹបអូសរួមទាំងកាំបិតផ្គាក់មួយឈុតភស្តុតាងសំខាន់ដែលជនល្មើសបានប្រើប្រាស់អាវុធដើម្បីបរបាញ់សត្វព្រៃដែលភាគច្រើនត្រូវបានប្រើប្រាស់ក្នុងប្រទេសកម្ពុជា រឺត្រូវបានផ្ញើទៅឈ្មួញកណ្តាលសម្រាប់ការចរាចរឆ្លងទៅប្រទេសវៀតណាម រឺប្រទេសចិន។កាំភ្លើងច្នៃជាច្រើនត្រូវបានរឹបអូសដោយមន្ត្រីឧទ្យានុរក្ស ជាមួយគ្នានេះដែរអង្គការសម្ព័ន្ធមិត្តសត្វព្រៃបានធ្វើការរឹបអូសកាំភ្លើងជាង៧០០ដើមបើគិតចាប់តាំងពីបង្កើតកម្មវិធីការពារព្រៃទឹកភ្លៀងជួរភ្នំក្រវ៉ាញក្នុងឆ្នាំ២០០២មក។ នេះមិនមែនជាលើកដំបូងនោះទេសម្រាប់ការដកហូតកាំភ្លើងវែងដូចជា AK-47 ប៉ុន្តែជនល្មើសខ្លះកំពុងរក្សាអាវុធទាំងនេះទុកដែលបង្កអោយមានការគំរាមកំហែងជាច្រើនជាងកាំភ្លើងច្នៃ។ កាំភ្លើងដូចជាប្រភេទ AK-47 អាចត្រូវបានប្រើប្រាស់ដោយជនល្មើសគឺជាផ្នែកមួយនៃកលល្បិចបំភិតបំភ័យរបស់ពួកគេកាំភ្លើងនឹងត្រូវបានទុកអោយនៅអោយឆ្ងាយដោយមន្ត្រីឧទ្យានុរក្សរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃដូចដែលពួកគាត់កំពុង
បន្តការពារតំបន់ទេសភាពព្រៃទឹកភ្លៀងជួរភ្នំក្រវ៉ាញលើផ្ទៃដីទំហំ១.៥លានហិចតាពីការគំរាមកំហែងជំនួញសត្វព្រៃ និងការបំផ្លាញព្រៃឈើអាវុធដែលរឹបអូសបានបង្ហាញអោយពីការសារៈសំខាន់នៃការអនុវត្តប្រកបដោយប្រសិទ្ធិភាពខ្ពស់រួមទាំងការបណ្តុះបណ្តាលយ៉ាងហ្មត់ចត់ដើម្បីអោយប្រាដកថាមន្ត្រីឧទ្យានុរក្សបានបំពាក់សម្ភារៈ
គ្រប់គ្រាន់ដើម្បីដោះស្រាយលើបញ្ហាណាមួយដែលកំពុងប្រឈមក្នុងបន្ទាត់ការងាររបស់ពួកគាត់៕ដោយ PP
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ