ភ្នំពេញ៖ ដូចជាការគ្រោងទុករដ្ឋសភាជាតិនៅព្រឹកថ្ងៃទី១០ខែមេសា ឆ្នាំ២០២០ នេះបានបើកសម័យប្រជុំដើម្បីពិភាក្សា និងអនុម័តលើសេចក្តី ព្រាងច្បាប់ ស្តីពីការគ្រប់គ្រងប្រទេសជាតិក្នុងភាពអាសន្ន។
សម័យប្រជុំពេញអង្គលើកទី៤នីតិកាលពីទី៦ ក្រោមអធិបិតីភាពសម្តេច ហេង សំរិនប្រធានរដ្ឋសភា  ព្រមទាំងមានវត្តមាន សម្តេច តេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី សម្តេ ចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីគ្រសួងមហាផ្ទៃ ព្រមទាំងសមាជិករដ្ឋ សភាសរុប១១៥នាក់។

នៅព្រឹកថ្ងៃនេះដែលរដ្ឋសភាសម្រេចអំពីសុពលភាពនៃអាណត្តិរបស់លោកជំទាវ នូ សុវណ្ណនី ជាតំណាងរាស្រ្ត មណ្ឌលខេត្តតាកែវ ជំនួសលោកជា វ៉ាន់ដេត ដែលបានសុំលាលែង។
ការបោះឆ្នោតជ្រើសតាំង៖ លោក ឡូយ សុផាត ជាសមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក និងលោកស៊ូ ភិរិន្ទ ជាសមាជិកគ ណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម។

ជាមួយគ្នានេះផងដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញចូលរួមកិច្ចប្រជុំសភា ដើម្បីពិភាក្សា និងអនុម័តលើ «សេចក្តីព្រាងច្បាប់ ស្តីពីការគ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន
កិច្ចប្រជុំរដ្ឋសភានាព្រឹកថ្ងៃនេះ នឹងដឹកនាំដោយសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងមានការចូលរួមពីឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីថ្មីនៃក្រសួងយុត្តិធម៌ ដែលនឹងដឹកនាំមន្ត្រីរបស់ខ្លួន ដើម្បីការពារសេចក្តីព្រាងច្បាប់មួយនេះនៅចំពោះមុខសមាជិក សមាជិការដ្ឋសភាផងដែរ៕
ដោយ ៖ E B

 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ