ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាស៊ី តម្រូវឱ្យប្រជាពលរដ្ឋ សិស្ស-និស្សិត ពលករ-ពល កម្មកា រិនីកម្ពុជា ដែលខតខានធ្វើដំណើរវិលត្រលប់មកកម្ពុជានៅថ្ងៃទី០៧ ខែមេសា ហើយមានបំណ ង វិលមកកម្ពុជាវិញនាពេលនេះ ត្រូវមានលិខិតអនុញ្ញាតធ្វើដំណើរ និងឯកសារមួយចំនួន ដូចសេចក្តីជូនដំ ណឹងខាងក្រោម៖

១៖ ថតចម្លងលិខិតឆ្លងដែន នៅត្រង់ទំព័រមានរូបថត ទំព័រពន្យសុពលភាព និងទំព័រទិដ្ឋាការ ឬ ត្រាចូលរបស់អន្តោប្រវេសន៍ម៉ាឡេស៊ី។
២៖ ថតចម្លងសំបុត្រយន្តហោះត្រឡប់ទៅកម្ពុជា។
៣៖ មុខរបរ (ឧទាហរណ៍៖ អ្នកទេសចរ អ្នកមកព្យាបាលជំងឺ ពលករ និស្សិត ឬពលរដ្ឋទូទៅ)។
៤៖ អាសយដ្ឋាន និងលេខទូរស័ព្ទនៅប្រទេសម៉ាឡេស៊ី។
៥៖ អាសយដ្ឋាន និងលេខទូរស័ព្ទនៅប្រទេសកម្ពុជា។
៦៖ លិខិតបញ្ជាក់សុខភាព (Health certificate) ចេញដោយអាជ្ញាធរម៉ាឡេស៊ី ដែលបញ្ជាក់ថា ពុំមានជំងឺកូវីដ១៩ ស្របតាមការណែនាំ របស់ក្រសួងសុខាភិបាលកម្ពុជា (ចំពោះការទៅ ពិនិត្យសុខភាពត្រូវរង់ចាំការជូនដំណឹងរបស់ស្ថានទូតជាមុនសិន អំពីកាលបរិច្ឆេទជាក់លាក់ នៃការហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី)។
ជាមួយគ្នានេះ ស្ថានទូតតម្រូវឲ្យបងប្អូនផ្ញើព័ត៌មានខាងលើ ឱ្យបានមុនថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ