ភ្នំពេញ​៖ ​ដើម​ក្ងោក មួយ​ដើម ​ត្រូវ​បាន​បាក់​សង្កត់​រថយន្ត​១​គ្រឿង ក្រោយពី​មេឃ​ភ្លៀង​មួយ​មេ រួម​និង ខ្យល់​បោកបក់​យ៉ាងខ្លាំង នៅតាម​បណ្ដោយ មហាវិថី​កម្ពុជា​ក្រោម ចំណុច​ក្បែរ​ស្តុ​ប​សន្ធរម៉ុក តែ​សំណាងល្អ​មិន​បង្កអោយមាន​មនុស្ស​រងរបួស​ឡើយ​។​ហេតុការណ៍​ខ្យល់​បក់​បាក់​ដើមឈើ​នេះ បង្ក​រកា​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ៥​និង​៣០​នាទី​ល្ងាច ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០២០ ចំណុច​ក្បែរ​ស្តុ​ប​សន្ធរម៉ុក ស្ថិតនៅតាម​បណ្ដោយ មហាវិថី​ម្ពុ​ជា​ក្រោម មូលដ្ឋាន​សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​សមត្ថកិច្ច​យាម​នៅ​គោលដៅ​ បាន​ប្រាប់​អោយដឹងថា ​នៅមុន​ពេល​កើតហេតុ​គឺ មាន​មេឃ​ភ្លៀង​ធ្លាក់ រួម​និង ខ្យល់​បោកបក់​យ៉ាងខ្លាំង ដែល​បង្ក​អោយ​ខ្យល់​បក់​តោង ដើម​ក្ងោក​រលើង​ទាំង​ឬ​ស​បាក់​រាប​ដល់​ដី និង សង្កត់​រថយន្ត​ម៉ាក់ Mazda មួយគ្រឿង ពណ៌​ស ពាក់​លេខ​ភ្នំពេញ 2AC-5776 របស់​អ្នកធ្វើដំណើរ​កំពុងបើក​បរ​តាម​បណ្ដោយ​មហាវិថី​កម្ពុជា​ក្រោម ក្នុងទិសដៅ​ពី​កើតមក​លិច បាន​បណ្ដាលអោយ​ខូច​ខាត់​ផ្នែក​ដំបូល​និង​កំណាត់​ក្រោយ​ទាំងស្រុង​តែ​សំណាងល្អ​មិន​បង្កអោយមាន​មនុស្ស​រងរបួស​ឡើយ​។​លោក ឯក ឃុន​ឌឿ​ន អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ទួលគោក​បាន​ប្រាប់​អោយដឹងថា ក្រោយពី​ទទួល​ព័ត៌មាន​ថា​មានការ​ណី​បាក់​ដើម​ក្ងោក នៅ​ចំណុចកើតហេតុ រួចមក និង ដែល​បាក់​សង្កត់​ទៅលើរ​ថយ​ន្ត​១​គ្រឿង ក៏បាន​បញ្ជា​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ចុះជួយ​សម្រួល​នៅ​កន្លែងកើតហេតុ​ភ្លាមៗ​តែម្ដង​។​ក្រោយពេល​កើតហេតុ​សាលា​ធានី​ភ្នំពេញ បាន​ចាត់​កម្លាំង​ចុះមក​កាត់​ដើមឈើ​យកចេញ​ដើម្បី ជៀសវាង​ការកក់ស្ទះ​ចរាចរណ៍​៕​SS

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ