អគ្គស្នងការដ្ឋាននគរបាលជាតិ បានបដិសេធទាំងស្រុងចំពោះការចុះផ្សាយព័ត៌មានក្នុងបណ្តាណសង្គម ដែលបានសរសេរថា នគរបាលចរាចរណ៍នឹងផ្អាកការត្រួតពិនិត្យ ឯកសារយានយន្ត និងប្រកាសលើកពេលផាកពិន័យឡានម៉ូតូដែលគ្មានបណ្ណបើកបរ
ភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០នេះ បានធ្វើការបដិសេធទាំងស្រុងចំពោះការចុះផ្សាយព័ត៌មានក្នុងបណ្តាណសង្គម ដែលបាន សរសេរថា នគរបាលចរាចរណ៍នឹងផ្អាកការត្រួតពិនិត្យឯកសារយានយន្ត។នេះបើយោងតាមគេហទំព័រហ្វេបុករបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។អគ្គស្នងការដ្ឋាននគរបាលជាតិបន្ថែមថា ព័ត៌មាននេះ គឺជាព័ត៌មានមិនពិត និងបំភ្លើស ដែលបានយកព័ត៌មានចាស់យកមកផ្សព្វផ្សាយ ពាក់ព័ន្ធនឹងនគរបាលចរាចរណ៍ នឹងផ្អាកការត្រួតពិនិត្យឯកសារយានយន្ត ដែលព័ត៌មាននេះ តាំងពីខែមករា ឆ្នាំ២០១៦ មកម្លេះ។ ដោយឡែកព័ត៌មានដែលសរសេរថា អគ្គស្នងការនគរបាលជាតិប្រកាស លើកពេលផាកពិន័យឡានម៉ូតូដែលគ្មានបណ្ណបើកបរ ក៏ជាព័ត៌មានចាស់ តាំពីឆ្នាំ២០១៥។ ដែលព័ត៌មានទាំងនេះ នាំអោយមានការយល់ច្រឡំចំពោះការរឹតបន្តឹង ការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០នេះ៕ដោយPP
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ