(រុស្ស៊ី)៖ ប្រទេសរុស្ស៊ីបាននិយាយថា ខ្លួនបានឃុំខ្លួនមនុស្ស ៨នាក់ ពាក់ព័ន្ធនឹងការផ្ទុះកាលពីថ្ងៃសៅរ៍ នៅលើស្ពានសំខាន់មួយ ដែលតភ្ជាប់ពីប្រទេសរុស្ស៊ី ទៅគ្រីមៀ។យោធា FSB បាននិយាយថា ៥នាក់ក្នុងចំណោម អ្នកដែលត្រូវបានចាប់ខ្លួន នោះជាជនជាតិរុស្ស៊ី ខណៈអ្នកខ្លះទៀតជាជនជាតិអ៊ុយក្រែន និង អាមេនី។
FSB បានចោទប្រកាន់កងកម្លាំងអ៊ុយក្រែនថា ជាអ្នកនៅពីក្រោយការវាយប្រហារលើស្ពាននេះ។ ការបំផ្ទុះនៅលើស្ពាន គ្រីមមៀរ គឺជាការវាយប្រហារ ដែលបញ្ជូនសញ្ញាចំពោះរុស្ស៊ី លោក វ្លាឌីមៀ ពូទីន ក្រោយបើកស្ពាននេះក្នុងឆ្នាំ ២០១៨ ក្នុងរយៈពេល៤ឆ្នាំ បន្ទាប់ពីការបញ្ចូលឧបទ្វីបគ្រីមេ របស់រុស្ស៊ី។
ប្រធានាធិបតីពូទីន បានចោទអំពើភេរវកម្ម" ជាអំពោះរបស់កងកម្លាំងចារកម្មរបស់អ៊ុយក្រែន មានគោលបំណងបំផ្លាញផ្នែកសំខាន់នៃហេដ្ឋារចនា សម្ព័ន្ធស៊ីវិលរបស់រុស្ស៊ី។ កងកម្លាំងរុស្ស៊ីបានសងសឹកកាលពីថ្ងៃចន្ទ ជាមួយនឹងរលកនៃការវាយប្រហារដោយកាំជ្រួចនៅទូទាំងប្រទេសរួមទាំងកណ្តាលទីក្រុង គៀវ។ បន្ទាប់ពីការវាយប្រហារបន្ថែមទៀតកាលពីថ្ងៃអង្គារ ប្រធានាធិបតីអ៊ុយក្រែនលោកបានជំរុញឱ្យប្រទេសនានាវាយ លុករុស្ស៊ីជាមួយនឹងទណ្ឌកម្មបន្ថែមទៀតជាការឆ្លើយតបទៅនឹងរលកថ្មីនៃភេរវកម្ម" ៕