សារព័ត៌មានអាឡឺម៉ងទំលាយសារសម្ងាត់រវាងលោក ហ្សុីជីងពីង និងប្រធានWHO ក្នុងការបិទបាំងព័ត៌មានជំងឺកូវីដ១៩
យោងតាមសារព័ត៌មានរបស់អាឡឺម៉ងបានចុះផ្សាយថា ឯកសារបែកធ្លាយនៃការសន្ទនាគ្នា រវាងប្រធានាធិបតីចិន លោក ហ្សីជីងពីង ជាមួយនឹងប្រធានអង្គការសុខភាពពិភពលោក ត្រូវបានគេរកឃើញ ដោយក្នុងនោះ ប្រធានាធិបតីចិនបាននិយាយដោយដាក់សម្ពាធទៅលើ ប្រធានអង្គការសុខភាពពិភពលោក ដើម្បីឲ្យពន្យាពេល ប្រកាសការព្រមានដល់ពិភពលោក នូវការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ សារព័ត៌មាន Der Spiegel បានដកស្រង់សម្តីរបស់ភ្នាក់ងារអ្នកសង្កេតការអាឡឺម៉ងដែលបានរកឃើញការនិយាយឆ្លើយឆ្លងគ្នារវាងប្រធានាធិបតីចិន និងប្រធានអង្គការសុខភាពពិភពលោក គឺធ្វើឡើងនៅថ្ងៃទី ២១ ខែមករា ឆ្នាំ២០២០ ហើយមេដឹកនាំចិនថែមទាំងបិទបាំងព័ត៌មានអំពីការឆ្លងមេរោគពីមនុស្សទៅមនុស្សទៀតផង។ ភ្នាក់ងារង្កេតការអាឡឺម៉ងអះអាងថា ការលាក់បាំងព័ត៌មានរបស់ចិន ធ្វើឲ្យខកខានមិនបានទប់ទល់នឹងមេរោគរយៈពេលពី ៤សប្តាហ៍ទៅ៦សប្តាហ៍ មុនពេលពិភពលោកទទួលស្គាល់ពីមហន្តរាយ ដែលធ្វើឲ្យយឺតពេលក្នុងការទប់ទល់។ជាមួយគ្នានោះ គេក៏សង្កេតឃើញថា ប្រធានអង្គការសុខភាពពិភពលោក ក៏ធ្លាប់ចេញសេចក្តីថ្លៃការណ៍បដិសេធចំពោះការចុះផ្សាយនោះថា គ្មានមូលដ្ឋាន និងគ្មានការពិត។ អង្គការសុខភាពពិភពលោក បញ្ជាក់ថាប្រទេសចិនបានរាយការណ៍អពីការឆ្លងពីមនុស្សទៅមនុស្ស ចំណែកអង្គការសុខភាពពិភពលោក ក៏បានប្រកាសជាសាធារណៈអំពីការឆ្លងពីមនុស្សទៅមនុស្ស ពីរថ្ងៃក្រោយបន្ទាប់ពីប្រទេសចិនបានរាយការណ៍។ទោះបីជាយ៉ាងណា កន្លងទៅប្រធានាធិបតីសហរដ្ឋអាមេរិច លោក ដូណាលត្រាំ ក៍ធ្លាប់បានធ្វើការបន្ទោសចំៗថាប្រទេសចិនគឺជាអ្នកលាក់បាំងព័ត៌មាននេះ ហើយថាចិនជាអ្នកបង្កើតមេរោគកូវីដ១៩ថែមទៀតផង។គួររំលឹកថា មូលហេតុនេះហើយ ដែលធ្វើឲ្យសហរដ្ឋអាមេរិកបានប្រកាសផ្អាកជំនួយទៅកាន់អង្គការសុខភាពពិភពលោក ដោយឈរលើមូលដ្ឋាន ចិននិងអង្គការសុខភាពពិភពលោកមានចេតនាបិទបាំងព័ត៌មាននេះទៅកាន់ពិភពលោក៕ ដោយ PP