ពីវីដេអូ បង្ហោះវីដេអូនៅក្នុងបណ្តាញទំនាក់ទំនងសង្គមFacebook ពីព្រះសង្ឃព្រះនាម គីម ឌី ណា ព្រះ គ្រូចៅអធិការវត្តតេជសុវណ្ណភូមិ ប្រើកូនសិស្សមិនទាន់គ្រប់អាយុឱ្យបើកបររថយន្ត និងក្រោយពីការបង្ហោះរួចមានអ្នក Co mments រិះគន់ជាច្រើនលើវីដេអូរនេះ។
ទើបនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ នេះនៅមន្ទីរធម្មការខេត្ត ក្រុមការងារដែលមានសមាសភាព៖ លោកប្រធានមន្ទីរធម្មការខេត្ត លោកប្រធានការិយាល័យធម្មការស្រុក ព្រះគ្រូអនុគណស្រុក លោកប្រធានកា រិយាល័យសង្គមកិច្ចស្រុក លោកអធិការរងសណ្តាប់ធ្នាប់ស្រុក បានប្រជុំណែនាំធ្វើកិច្ចសន្យាឱ្យព្រះគ្រូចៅអធិការព្រះនាម គីម ឌីណា បញ្ឈប់ការប្រើក្មេងដែលមិនទាន់គ្រប់អាយុបើកបររថយន្តទៀត។ព្រះ
សង្ឃអង្គនេះ ក៏បានដឹងនូវកំហុសហើយកែប្រែចាប់ពីពេលនេះទៅដោយធ្វើកិច្ចសន្យា ហើយព្រះអង្គនឹងធ្វើជាវីដេអូបង្ហោះសុំទោសជាសាធារណៈផងដែរ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ