(អ៊ុយក្រែន)៖ពលរដ្ឋអ៊ុយក្រែន បានចាប់ផ្តើម សម្រុកចាកចេញពីរដ្ឋធានីកៀវ ដែលជាហេតុបង្កឲ្យមានការកកស្ទះចរាចរណ៍​ យ៉ាងខ្លាំង។ការសម្រុកចាកចេញពីទីក្រុងកៀវនេះ បានកើតឡើងបន្ទាប់ពីរុស្ស៊ី បើកការវាយប្រហារទ្រង់ទ្រាយធំ លើរដ្ឋធានីរបស់អ៊ុយក្រែន ជាការសងសឹកទៅនឹងការបំផ្ទុះស្ពាន គ្រីមៀ។នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន RT នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២។

មីស៊ីលរុស្ស៊ីបានវាយប្រហារគោលដៅនៅទូទាំងប្រទេសអ៊ុយក្រែនកាលពីព្រឹកថ្ងៃចន្ទ ដោយបានសម្លាប់មនុស្សចំនួន១៩នាក់ និងរបួស១០៥នាក់។ តំបន់ចំនួន៣០១ នៅក្នុងទីក្រុង កៀវ, Lviv, Sumy, Ternopil និង Khmelnytsky នៅតែគ្មានអគ្គិសនីប្រើប្រាស់ គិតត្រឹមព្រឹកថ្ងៃអង្គារ៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ