យោងតាមគេហទំព័រហ្វេសបុករបស់ ឯកឧត្តម ដួង តារា បានបញ្ជាក់ខ្លឹមសារទាំងស្រុងថា ៖ បង​ សែន​ សំណាង​ បានទទួលលិខិតចូលសញ្ជាតិខ្មែរ​ និង​បានទទួលបណ្ណកម្មសិទ្ធិដីធ្លីទាំងអស់វិញហេី​យ​ពីលោកអភិបាលខេត្តកំពត​ នៅថ្ងៃទី​ ៨​ ឧសភា​ ២០២០​ នេះ។បង​ សែន​ សំណាង​ បានអរគុណយ៉ាងជ្រាលជ្រៅបំផុតដល់​ សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីដែលបានផ្តល់សញ្ជាតិខ្មែរដល់គាត់​ និងបានជួយដោះស្រាយបញ្ហាដីធ្លីជូនលោកវិញដែលពីមុនគ្រាន់តែជាក្តីស្រម៉ៃ​ប៉ុណ្ណោះ​។អរគុណដល់មន្រ្តីខេត្តទាំងអស់​ ដែលបានដុតដៃដុតជេីងជួយបងប្រុស​ និងបងប្អូនខ្មែរទាំងអស់ដែលបារម្ភពី​បងប្រុស​ សែន​ សំណាង​ ហេីយបពេលនេះគាត់ពិតជាមានសំណាងខ្លំាងណាស់។យេីងចូលរួមកសាងអំពេីល្អ​ ចែករំលែកក្តីស្រឡាញ់​ និងស្នាមញញឹម​គ្រប់ទីកន្លែង​៕ដោយPP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ