(សេអ៊ូល)៖ នៅព្រឹកថ្ងៃអាទិត្យនេះ កូរ៉េខាងជើងបានបាញ់តេស្ត មីស៉ីលបាលិស្ទីគ១គ្រាប់ បន្ទាប់ពីទីក្រុងព្យុងយ៉ាងទើបតែបានប្រកាសជោគជ័យ ពីការសាកល្បងម៉ាស៉ីនម៉ូទ័រដែលដំណើរការដោយឥន្ធនៈរឹ ងសម្រាប់ប្រព័ន្ធសព្វាវុធថ្មីរបស់ខ្លួន នៅក្នុងសប្តាហ៍នេះ។ នេះបើតាមសេចក្តីរាយការណ៍ដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៨ ខែធ្នូ ឆ្នាំ២០២២។
មីស៉ីលបាលិស្ទីគដែលកូរ៉េខាងជើងបាញ់តេស្តនាព្រឹកថ្ងៃអាទិត្រនេះ ត្រូវបានសេនាធិការចម្រុះយោធាកូរ៉េខាងត្បូងបានបន្តថា បានធ្លាក់ចូលសមុទ្រខាងកើត ដែលត្រូវគេស្គាល់ដោយឈ្មោះមួយផ្សេងថា សមុទ្រជប៉ុន។
គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០២២នេះ ទីក្រុងព្យុងយ៉ាងបានធ្វើតេស្តបាញ់មីស៉ីលច្រើនលើកជាទីបំផុត ក្នុងនោះរួមមានទាំងការបាញ់មីស៉ីលបាលិស្ទីគអន្តរទ្វីប ឬ ICBM ដែលមានសមត្ថភាពខ្ពស់បំផុតរបស់ខ្លួនផងដែរ កាលពីមួយខែមុន។ មីស៉ីល ICBM ទាំងអស់របស់កូរ៉េខាងជើងទាំងអស់ ដែលអន្តរជាតិបានដឹង គឺសុទ្ធតែដំណើរការដោយឥន្ធនៈប្រភេទរាវ ប៉ុន្តែលោក គីម ជុងអ៊ុន បានផ្តោតអាទិភាពយុទ្ធសាស្រ្តជាចម្បងទៅលើ ការអភិវឌ្ឍម៉ាស៉ីនដែលដំណើរការដោយឥន្ធនៈរឹង សម្រាប់បំពាក់លើមីស៉ីលទំនើបៗជំនាន់ថ្មី៕