(អាហ្វហ្គានីស្ថាន) ៖មន្ត្រីសុខាភិបាល ក្នុងតំបន់បានបញ្ជាក់ថា កុមារអាហ្វហ្គានីស្ថាន ច្រើនរហូតដល់ទៅ ១,៥០០នាក់បានឆ្លងជំងឺអាសន្នរោគ (រាគរូស) ក្នុងរយៈពេល១សប្តាហ៍កន្លងមកនេះ នៅក្នុងខេត្ត Takhar ភាគខាងជើងរបស់ប្រទេស ។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២។
លោក Hafizullah Atefi ដែលទទួលបន្ទុកផ្នែកពេទ្យកុមារ នៃមន្ទីរពេទ្យខេត្តបានប្រាប់ដល់ស៊ិនហួថា “កុមារដែលឆ្លងរាគជំងឺ មានរហូតដល់១.៥០០នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យខេត្ត ដែលភាគច្រើននៃពួកគេ ដែលមានអាយុក្រោម៨ឆ្នាំ ត្រូវបានទទួលការព្យាបាល” ។លោក Atefi បានលើកឡើងថា ជំងឺនេះស្ថិតនៅក្រោមការគ្រប់គ្រង ។
យោងតាមប្រភពពីមន្ទីរពេទ្យបានឱ្យដឹងថា អាកាសធាតុក្តៅ ការផឹកទឹកកខ្វក់ និងការមិនគោរពតាមការណែ នាំអំពីការថែទាំសុខភាព គឺជាហេតុផលនៅពីក្រោយការ រីករាលដាលនៃជំងឺនេះ នៅក្នុងមណ្ឌល និងស្រុកនៃខេត្តនេះ ។កាលពី២សប្តាហ៍មុន នៅក្នុងខេត្ត Kandahar ភាគខាងត្បូងនៃប្រទេស អាហ្វហ្គានីស្ថាន អ្នកជំងឺសរុបចំនួន៩.៥០០នាក់ ដែលឆ្លងជំងឺរាគរូសត្រូវបានសម្រាក ព្យាបាលនៅមន្ទីរពេទ្យ ក្នុងនោះមាន៦៦៧នាក់ ត្រូវបានធ្វើរោគវិនិច្ឆ័យថា មានជំងឺអាសន្នរោគ ៕