មន្ត្រីនគរបាលចរាចរណ៍ស្រុកអង្គស្នួល បានប្រគល់ប្រាក់ចំនួន ១២០០ ដុល្លារជូនលោក ហុក តាំងហុង សំរាប់ជួយដល់ការបាត់ បង់គ្រឿងរថយ ន្តមួយចំនួន ខណៈពេលរក្សាទុកនៅក្នុងបរិវេ ណអធិការដ្ឋាននគរ បាល ស្រុកអង្គស្នួល។ម្ចាស់រថយន្ត បានយល់ព្រមទទួលនិងបានយល់ព្រម បញ្ចប់បញ្ហាបាត់បង់គ្រឿងរថយន្ដនេះចាប់ពីថ្ងៃនេះតទៅ។
ការផ្តល់សំណងនេះគឺបន្ទាប់ពីម្ចាស់រថយន្តបានបង្ហោះវីដេអូបង្ហាញការខកចិត្តក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ ខ្លួនបានយករថយន្តទៅទុកនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ខេត្តកណ្ដាល ពេលនេះក៏ឆ្លៀតពេលមកមើលរថយន្តរបស់ ខ្លួនស្រាប់តែបុរសជាម្ចាស់រថយន្តសម្តែងការខកចិត្តយ៉ាងខ្លាំង ដោយរថយន្តរបស់ខ្លួន នៅត្រឹមតែម៉ាស៊ីន និងតួរថយន្តប៉ុណ្ណោះ។
ម្ចាស់រថយន្តបន្តថា ឡានរបស់គាត់ត្រូវជាប់ប៉ុស្ដិ៍ប៉ូលីសកាលពីឆ្នាំទៅ ពេលនោះឡាននៅស្អាត ដល់ពេលឥលូវត្រូវគេដោះគ្រឿងខ្ទេច ក្រោយម្ចាស់មកត្រួតពិនិត្យឡើងវិញ ឃើញថារថយន្តរបស់ខ្លួន ត្រូវដោះយកម៉ាញ៉េ កង់ ស្តុប តាប្លូ ប៊ូស៊ី អាគុយ នៅសល់តែតួ និងម៉ាស៊ីនប៉ុណ្ណោះ។ម្ចាស់រថយន្តរូបនេះបន្តថា ឡានខ្ញុំដែលបានរក្សាទុកនៅក្នុងអធិការដ្ឋាននគរបាល ស្រុកអង្គស្នួល ខេត្តកណ្ដាលហើយ ពេលមកគ្រឿងពេញដល់ពេលមក ដកឡានវិញស៊ីគ្រឿងអស់សុំខ្លាចហើយលោកប៉ូលិសសេអើយធ្លាប់តែលឺគេថាអីឡូវជួបផ្ទាល់ខ្លួនឯងបានដឹង”៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ