ប្រការដែលអ្នករស់នៅភ្នំពេញ គួរយល់ដឹង បន្ទាប់ពីបទបញ្ជារបស់រាជរដ្ឋាភិបាលដាក់ជាកំហិតនៅយប់នេះ
សាលារាជធានីភ្នំពេញបានចេញសេចក្តីណែនាំ២ចំណុចសំខាន់ៗ បន្ទាប់ពីបញ្ជារបស់រាជរដ្ឋាភិបាលស្តីពីការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ ១៩ ។ សាលារាជធានីភ្នំពេញបញ្ជាក់ថា ដើម្បីអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលស្តីពីការដាក់កំហិត លើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ ១៩ ឲ្យមានប្រសិទ្ធភាព រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការណែនាំដល់អាជ្ញាធរ មានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ចំណុះរដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងប្រជាពលរដ្ឋដែលរស់នៅ និងស្នាក់នៅក្នុងរាជធានីភ្នំពេញ ៖
១)អាជ្ញាធរសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ចំណុះរដ្ឋបាលរាជធានីភ្នំពេញ ត្រូវបង្កលក្ខណៈងាយស្រួលដល់ការធ្វើចរាចរ ការធ្វើដំណើរ និងការដឹកជញ្ចូនទំនិញ របស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងភូមិសាស្រ្តរាជធានី ភ្នំពេញ ពីភូមិមួយទៅភូមិមួយ ពីសង្កាត់មួយទៅសង្កាត់មួយ ពីខណ្ឌមួយទៅខណ្ឌមួយ ដោយមិនមានការហាមឃាត់ ឬរឹតត្បិតឡើយ។
២) បងប្អូនប្រជាពលរដ្ឋដែលរស់នៅ និងស្នាក់នៅរាជធានីភ្នំពេញ អាចធ្វើចរាចរ ធ្វើដំណើរ និងដឹងជញ្ចូនទំនិញ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ពីភូមិមួយទៅភូមិមួយ ពីសង្កាត់មួយទៅសង្កាត់មួយ ពីខណ្ឌមួយទៅខណ្ឌមួយ ដោយមិនមានការហាមឃាត់ ឬរឹតត្បិតឡើយ៕ PP
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ