(អ៊ុយក្រែន)៖បន្ទាប់ពីមានការវាយប្រហារដោយមីស៊ីល ស្រោចមកលើទីក្រុងគៀវ នារសៀលថ្ងៃទី១០​ខែតុលា ឆ្នាំ២០២២នេះ អាជ្ញាធរបានធ្វើសេចក្តីរាយការណ៍បឋមថា មានមនុស្ស៨នាក់បានស្លាប់ ខណៈអ្នករងរបួសមានរាប់សិបនាក់។ អាជ្ញាធរក៏បានបញ្ជាក់ទៀតថា មនុស្សរស់នៅក្នុងទីក្រុងបានរត់ភៀសខ្លួនទៅកាន់ស្ថានីយ៍រថភ្លើងក្រោមដី ដើម្បីគេចចេញពីគ្រាប់មីស៊ីល ហើយចរន្តអគ្គីសនីត្រូវបានផ្តាច់។ 

គួរបញ្ជាក់ថា ការផ្ទុះដ៏ខ្លាំងជាបន្តបន្ទាប់បានកក្រើករដ្ឋធានី Kyiv របស់ប្រទេសអ៊ុយក្រែននៅព្រឹកថ្ងៃច័ន្ទ នេះបន្ទាប់ពីទីក្រុងមូស្គូបានស្តីបន្ទោសអ៊ុយក្រែនចំពោះការបំផ្ទុះដ៏សាហាវនៅលើស្ពានតភ្ជាប់គ្រីមៀទៅប្រទេសរុស្ស៊ី។នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃ១០ តុលា ២០២២។

អភិបាលក្រុង Kyiv លោក Vitali Klitschko បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា "ការផ្ទុះជាច្រើននៅក្នុងសង្កាត់ Shevchenkivskyi  នៅកណ្តាលរដ្ឋធានី" ។ ការវាយប្រហារចុងក្រោយរបស់រុស្ស៊ីលើក្រុងគៀវបានធ្វើឡើងកាលថ្ងៃទី ២៦ ខែមិថុនា។

ការផ្ទុះនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីទីក្រុងមូស្គូបានស្តីបន្ទោសអ៊ុយក្រែនចំពោះការផ្ទុះនៅលើស្ពានតភ្ជាប់គ្រីមៀទៅកាន់ប្រទេសរុស្ស៊ី ដែលបណ្តាលឱ្យមនុស្សបីនាក់ស្លាប់។

គួរបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចោទប្រកាន់អ៊ុយក្រែន ពីបទរៀបចំការបំផ្ទុះដ៏ខ្លាំងមួយ ដែលបានបំផ្លាញស្ពានសំខាន់មួយ ដែលតភ្ជាប់ប្រទេសរុស្ស៊ី និងឧបទ្វីបគ្រីមៀកាលពីមួយថ្ងៃមុន ដោយពណ៌នាហេតុការណ៍នេះថា ជា “អំពើភេរវកម្ម”៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ