ភ្នំពេញ ៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានជំរុញសមាជិកអាស៊ាន -ចិន ទាំងអស់ឲ្យសហការគ្នាយ៉ាងជិតស្និតដើម្បីចាប់យកឱកាសពីយុគ្គសម័យឌីជីថល ព្រមទាំងពង្រឹងភាពជាដៃគូ ក្នុងការកសាងឌីជីថលនីយកម្មក្នុងតំបន់ប្រកបដោយ គុណតម្លៃ ទំនុកចិត្ត និងសុវត្ថិភាព។

នាពេលថ្មីៗនេះ លោក ជា វ៉ាន់ដេត បានចូលរួមពិធីបើកសម្ពោធឆ្នាំ នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថលចិន-អាស៊ាន តាមរយៈសន្និសីទវីដេអូ ដោយមានការចូលរួមពីរដ្ឋមន្ត្រីនិងមន្ត្រីជាន់ខ្ពស់ ក្រសួងទូរគមនាគមន៍របស់ប្រទេសសមាជិកអាស៊ានទាំង១០ និងរដ្ឋមន្ត្រីក្រសួង ឧស្សាហកម្មនិងបច្ចេកវិទ្យាព័ត៌មានចិន។ 

ប្រទេសសមាជិកអាស៊ាន និងចិនបានឯកភាពគ្នាថាបច្ចេកវិទ្យាឌីជីថល គឺជាឃ្នាស់សេដ្ឋកិច្ចយ៉ាងសំខាន់ ជាពិសេសត្រូវជំរុញការប្រើប្រាស់បច្ចេកវិទ្យានេះក្នុងដំណាក់កាលដែលពិភពលោកកំពុងប្រឈមមុខនឹងជំងឺកូវីដ-១៩ ។ 

បច្ចេកវិទ្យាឌីជីថល និងសេដ្ឋកិច្ចឌីជីថល បង្កើតឱកាសសេដ្ឋកិច្ចយ៉ាងសំបូរបែប ហើយអាចជំរុញឱ្យជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់កាន់តែប្រសើរ។ ឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថលចិន-អាស៊ានរៀបចំឡើងឆ្លើយតបនឹងសភាពការណ៍ខណៈពេលដែល សមាជិក ទាំងអស់ ធ្វើការអះអាងជាថ្មីអំពីសារសំខាន់នៃការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល៕  EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ