យោងតាមហ្វេសប៊ុករបស់«ប្រជាជន ខេត្តព្រះសីហនុ» កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០បានឲ្យដឹងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ខេត្តទេសចរណ៍សមុទ្រ គំរូពហុបំណងមួយនេះ ត្រូវបានរាជរដ្ឋាភិបាល យកចិត្តទុកដាក់ក្នុងការអភិវឌ្ឍ ក្រៅពីគំរោងអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជា ផ្លូវជាតិលេខ៤ ក៏ត្រូវបានពង្រីកឲ្យធំដែរ ដែលមានទទឹងសរុបប្រមាណ ៣០ម៉ែត្រ ។

នៅចំណុចផ្លូវជាតិលេខ៤ ក្នុងខេត្តព្រះសីហនុ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២១៦+00ដល់ ២២២+៧០០) អ្វីដែលជាការកត់សំគាល់ និងប្លែកជាងខេត្តដទៃនោះគឺ ការស្ថាបនាផ្លូវឆ្លងក្រោមដីពីរកន្លែងសម្រាប់ប្រជាជនឆ្លងកាត់ថ្នល់ដោយចូលឆ្លងក្រោមដីវិញ( មិនធ្វើស្ពានអាកាសទេ)។

សូមជំរាបជូនថា កងវិស្វកម្មតេជោ ហ៊ុនសែន សៀមរាប ដែលដឹកនាំបញ្ជាផ្ទាល់ដោយ នាយឧត្តមសេនីយ៏ផ្កាយមាស៤ ខេង សុមេធ ជាអ្នកទទួលបន្ទុកស្ថាបនាផ្ទាល់ ។ ក្នុងការសាងសង់នេះលក្ខណៈបច្ចេកទេស ត្រូវបានត្រួតពិនិត្យដោយក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានលោក នូ វឌ្ឍនៈអនុរដ្ឋលេខាធិការក្រសួងជាអ្នកដឹកនាំរួម៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ