ផ្ទុះរឿងតារាចម្រៀងជើងចាស ណយ វ៉ាន់ណេត ធ្លាក់ខ្លួនធ្វើកម្មករសំណង់ នាំគ្នាអាណិតគ្រប់គ្នា ដល់ដឹងការពិតមិននឹកស្មានដល់
ភ្នំពេញ ៖កាលពីពេលថ្មីៗនេះ មានការភ្ញាក់ផ្អើល និងសម្ដែងការអាណិតគ្រប់គ្នា ចំពោះកំពូលតារាចម្រៀងប្រចាំប្រទេស លោកណយ វ៉ាន់ណេត ធ្លាក់ខ្លួនក្លាយជាកម្មករសំណង់ តែក្រោយដឹងការពិត ទើបភ្ញាក់ខ្លួនព្រឺតតែម្ដង។
តាមពិតម្ចាស់បទ «កោះឧកញ៉ាតី»រូបនេះ មិនបានធ្លាក់ខ្លួនក្លាយជាកម្មករសំណង់អីទេ បច្ចុប្បន្នគាត់មានជីវភាពធូរធារ ព្រមទាំងមានផ្ទះរហូតដល់៣កន្លែងឯណោះ ហើយរូបភាពដែលត្រូវបានគេផ្សព្វផ្សាយនោះ ជាទិដ្ឋភាពដែលលោកជួយធ្វើដំបូលផ្ទះឲ្យកូន ដោយសារលោក ចេះផ្នែកសាងសង់នេះស្រាប់។
តារាសម្ដែងអ៊ឹម ជីវ៉ា បានបញ្ជាក់រឿងនេះនៅលើហ្វេសប៊ុករបស់ខ្លួនដូច្នេះថា ខ្ញុំបាទ អ៊ីម ជីវ៉ា ជំនួសមុខឲ្យបងប្រុស ណយ វ៉ាន់ណេត ដែលជាតារាចម្រៀងដ៏ល្បីរបស់ព្រះរាជាណាចក្រកម្ពុជា សូមចេញធ្វើការបដិសេធទាំងស្រុងរាល់ព័ត៌មានក្លែងក្លាយ ការពិតបងប្រុសណយ វ៉ាន់ណេត មិនបានធ្លាក់ខ្លួនធ្វើកម្មករសំណង់ដូចគេយកមកផុសឬយកមកផ្សាយឡើយ គឺពេលនេះបងប្រុសណយ វណ្ណេត កំពុងរស់នៅយ៉ាងមានក្តីសុខ ជាមួយក្រុមគ្រួសារ និងកូនដែលមានផ្ទះរហូតដល់បីកន្លែង ទីមួយវីឡាកូនកាត់នៅខាងត្បូង វត្តជំពូកក្អែក និងវិឡារទី២គឺនៅខាងមុខវត្តនិរោធ និងផ្ទះល្វែងទី៣ នៅវាលស្បូវ គឺគាត់មានដីនៅខេត្តកំពង់ស្ពឺ។
តារាសម្ដែងរូបនេះ បន្តថា អ្វីដែលបងប្អូនឃើញរូបគាត់បង្ហោះធ្វើសំណង់នោះគឺគាត់ជួយធ្វើដំបូលផ្ទះខាងលើអោយកូនគាត់ដោយសារគាត់ខ្ជិលជួលជាងនាំអស់លុយច្រើន ព្រោះបងប្រុសណយ វ៉ាន់ណេតគាត់ចេះផ្នែកសាងសង់ដែរគឺគាត់អាចធ្វើបាន ផ្ទះដែលគាត់ធ្វើនោះគឺធ្វើទុកអោយកូនគាត់រស់នៅ ហើយពេលនេះបងប្រុសណយ វ៉ាន់ណេត មានជីវភាពធូរធាមិនខ្វះខាត មិនធ្វើជាកម្មករសំណង់ដូចគេនិយាយឡើយ។
អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមបងប្អូនមេត្តាជ្រាប ហើយសូមច្រានចោលព័ត៌មានក្លែងក្លាយហ្នឹទាំងស្រុង ហើយសូមកុំជឿតាមការបំផុសបំផុលបំពុលសង្គមទៀតអី ព្រោះការផុសនេះគឺអាចប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូរបស់បងប្រុស ណយ វ៉ាន់ណេត។
សូមបញ្ជាក់ដែរថា បងប្រុសណយ វ៉ាត់ណេត មានកូន៥នាក់ គាត់ចូលសិល្បៈនៅឆ្នាំ១៩៨៦ ហើយល្បីល្បាញក្នុងឆ្នាំ៩០ជាង ទីលំនៅបច្ចុប្បន្នមាន3កន្លែង ហើយទីលំនៅដែលបងប្រុសនៅជាអាចិនត្រៃ គឺនៅភូមិជំពូកក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕ RR