ប្រឡាយស្ទឹងមានជ័យចាប់ពីគល់ស្ពានស្ទឹងមានជ័យដល់ប្រឡាយដើមស្លែងមកដល់ពេលនេះការដ្ឋានទាំងមូលសម្រេចបានប្រមាណ៩០ភាគរយហើយ ហើយនៅក្នុងពេលនេះ អាជ្ញាធរនិងក្រុមការងារបាននឹងកំពុងដោះស្រាយផលប៉ះពាល់បញ្ចប់ និងកាយភក់ សំរាម ជាមួយនិងបុកសុីផាយបេតុងជញ្ជាំងប្រឡាយ ដែលគ្រោងនឹងរួចរាល់នៅក្នុងឆ្នាំនេះ ដើម្បីបញ្ជៀសការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋដោយជំនន់ទឹកភ្លៀង ។

លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានអោយដឹងថា ការស្ថាបនា ប្រឡាយស្ទឹងមានជ័យ ចាប់ពីគល់ស្ពានស្ទឹងមានជ័យដល់ប្រឡាយដើម ស្លែងការដ្ឋាន ទាំងមូលសម្រេចបានប្រមាណ៩០ភាគរយហើយ ដោយក្នុងពេលនេះ អាជ្ញាធរនិងក្រុមការងារបាននឹងកំពុងដោះស្រាយផលប៉ះពាល់បញ្ចប់កាយភក់ សំរាម ជាមួយនិងបុកសុីផាយបេតុងជញ្ជាំងប្រឡាយ ។

ការដ្ឋាននេះនឹងរួចរាល់នៅក្នុងឆ្នាំនេះ ឬក៏ឆាប់ជាងនេះ ដែលអាចបញ្ជៀសការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋដោយជំនន់ទឹកភ្លៀងបានល្អប្រសើរ។

សូមបងប្អូនប្រជាពលរដ្ឋចូលរួមប្រើប្រាស់សមិត្ថផលដែលបានកសាងនេះអោយបានគង់វង្ស  នឹងរួមគ្នាធ្វើអនាម័យក្នុងការទុកដាក់សម្រាមអោយបានត្រឹមត្រូវ ដើម្បីរក្សាភាពស្អាតនៅតាមទីកន្លែរស់នៅ៕SP

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ