សៀមរាប ៖ អភិបាលស្រុកវ័យក្មេង និងមានប្រជាប្រិយភាព លោក ឃឹម ហ្វីណង់ ត្រូវបានរាជរដ្ឋាភិបាលផ្ដល់សេចក្ដីទុកចិត្តតម្លើងតួនាទីពីអភិបាលស្រុកបន្ទាយស្រី ទៅជាអភិបាលរងខេត្តសៀមរាប។ 

យោងតាមអនុក្រឹត្យ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ចុះហត្ថលេខា កាលពីថ្ងៃទី៣០ ខែសីហា និងត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២នេះ។

បើតាមអនុក្រឹត្យរបស់ សម្ដេចតេជោ នោះ លោក ឃឹម ហ្វីណង់ ដែលមានឋានន្តរស័ក្ដិវរមន្រ្តី ថ្នាក់លេខ១ ស្ថិតក្នុងចំណោមមន្រ្តី ៤រូបទៀត ដែលត្រូវបានតែងតាំងជាអភិបាលរងខេត្តសៀមរាប រួមមានលោក សុខ ថុល លោកស្រី ម៉ននី រង្សី និងលោក យន់ លីណេ។

លោក ឃឹម ហ្វីណង់ ជាកូនប្រុសលោក ឃឹម ប៊ុនសុង អតីតអភិបាលខេត្តសៀមរាប និងបច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងការពារជាតិ។ មុនធ្វើជាមន្រ្តីរាជការចំណុះរដ្ឋបាលខេត្តសៀមរាប លោកជាអតីតមន្រ្តីយោធា។ លោកត្រូវបានសម្ដេចតេជោតែងតាំងអភិបាលស្រុកបន្ទាយស្រីនៅឆ្នាំ២០១៩៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ