(ថៃ)៖ យោងតាមសារព័ត៌មានថៃ បាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ព័ត៌មានលម្អិតត្រូវបានចេញផ្សាយ ដោយជំនួយការនគរបាលជាតិ ឧត្តមសេនីយ៍ទោ Surachate Hakparn ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារ ដោយបានបញ្ជាក់ថា គ្រូបង្រៀនម្នាក់ត្រូវបានចោទប្រកាន់ ពីបទរំលោភផ្លូវភេទលើកុមាររហូតដល់ ២២នាក់ ដែលភាគច្រើនចូលរៀន នៅសាលាដែលគាត់ធ្វើការ ហើយថែមទាំងបានបង្ហោះវីដេអូនោះ នៅលើបណ្តាញសង្គមថែមទៀត។

 

ក្នុងការឆែកឆេរផ្ទះរបស់គាត់ ប៉ូលិសបានរកឃើញទូរស័ព្ទដៃ និងកុំព្យូទ័រលើតុដែលផ្ទុក វីដេអូអាសអាភាសរាប់ម៉ឺនឈុត។ ក្នុងនោះមាន ៦៣៩ ជាឃ្លីបដែលបង្ហាញពី ការបំពានផ្លូវភេទលើកុមារ ដែលថតដោយគ្រូផ្ទាល់តាមទូរសព្ទ។ កុមារភាគច្រើនជាសិស្សនៅសាលា ដែលគាត់បានធ្វើការតាំងពីឆ្នាំ២០២០ ។

 

គួរបញ្ជាក់ថា ករណីនេះ ដំបូងឡើយ អង្គការ TICAC ត្រូវបានផ្តល់ព័ត៌មានដោយ មជ្ឈមណ្ឌលជាតិសម្រាប់ការបាត់ខ្លួន និងកេងប្រវ័ញ្ចលើកុមារ តាមរយៈក្រសួងសន្តិសុខមាតុភូមិ សហរដ្ឋអាមេរិក អំពីគណនីប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលប្រើប្រាស់ឈ្មោះថា “រៀនភាសាថៃជាមួយ Khru Art” ដែលត្រូវបានបង្ហោះជាមួយ បរិមាណដ៏ច្រើននៃសម្ភារៈអាសអាភាស។ព័ត៌មាននេះនាំឱ្យមានការចាប់ខ្លួនលោក Nantaphan Chanaphai ជាគ្រូបង្រៀននៅសាលាក្នុងខេត្ត Nakhon Ratchasima តាមដីការបស់តុលាការ៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ