(ឥណ្ឌូនេស៊ី)៖ គ្រោងឆ្អឹងអាយុ ៣១,០០០ឆ្នាំមុន ដែលបានរកឃើញនៅតំបន់ដាច់ស្រយាលមួយក្នុងប្រទេសឥណ្ឌូនេស៊ី ត្រូវបានអ្នកវិទ្យាសាស្រ្តកំពុងសរសេរឡើងវិញ អំពីនីតិវិធីវេជ្ជសាស្រ្តដំបូង យោងទៅតាមការសិក្សាថ្មីមួយដែលបានចេញផ្សាយនៅក្នុងទស្សនាវដ្តី Nature ប្រចាំសប្តាហ៍កាលពីថ្ងៃពុធ។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាម២០២២។
អ្នកវិទ្យាសាស្ត្របាននិយាយថា គ្រោងឆ្អឹងរបស់មនុស្សពេញវ័យដែលត្រូវបានរកឃើញនៅក្នុងរូងភ្នំមួយក្នុងទីក្រុង Borneo គឺជាការរកឃើញដ៏ចំណាស់ជាងគេបំផុតនៃការកាត់អវយវៈរបស់មនុស្សជំនាន់ដើម។
លោក Tim Maloney ដែលជាអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Griffith របស់ប្រទេសអូស្ត្រាលី ដែលបានដឹកនាំការងារនេះបាននិយាយថា "វាធ្វើឱ្យយើងបានសរសេរឡើងវិញនូវការយល់ដឹងរបស់យើងអំពីការអភិវឌ្ឍន៍នៃចំណេះដឹងផ្នែកវេជ្ជសាស្រ្តនេះ" ។លោក Maloney បានប្រាប់សន្និសីទសារព័ត៌មានមួយថា "វាស្អាតណាស់ និងមានរាងកោង អ្នកពិតជាអាចមើលឃើញផ្ទៃ និងរូបរាងនៃស្នាមវះតាមរយៈឆ្អឹង"។
គួរបញ្ជាក់ថា ប្រតិបត្តិការខាងលើនេះ ត្រូវបានក្រុមអ្នកវិទ្យាសាស្រ្តអះអាងថា ជាស្ពានថ្មីមួយទៀត សម្រាប់ឱ្យពួកគេ កំណត់កាន់តែច្បាស់ពីជីវភាពរស់នៅរបស់មនុស្សសម័យមុន ៕