(បាងកក)៖ទីក្រុងបាងកក កំពុងទទួលរងនូវសម្ពាធទឹកភ្លៀងធ្លាក់ជាប់ៗគ្នាស្ទើរគ្រប់ទីកន្លែង ដែលបង្កអោយក្លាយជាទឹកជំនន់លិចលំនៅឋាន ផ្លូវថ្នល់ និងស្ទើរតែគ្រប់ហេដ្ឋារចនាសម្ព័ន្ធទាំងអស់។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មានបាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២។
ភ្លៀងធ្លាក់ជាប់គ្នា២ថ្ងៃមកហើយ ធ្វើឱ្យនៅក្នុងតំបន់ខ្លះ គឺទឹកបានជន់ឡើងយ៉ាងលឿនបំផុត ដូចជាចំណុចក្លងបាងបួ តំបន់ក្លងឡាតប្រាវ តំបន់ហ៊ួយខ្វាង ឌិនដែង ដែលទឹកនេះអាចធ្លាក់មកពីខេត្តប៉ាធុំថានី
គួរបញ្ជាក់ថា បើតាមការបញ្ជាក់របស់អាជ្ញាធរ រហូតមកដល់ព្រឹកថ្ងៃទី៨ កញ្ញានេះ ស្ថានភាពទឹកមិនទាន់មានការថមថយនៅឡើយទេ ដោយសារតែខ្សែទឹកហូតមានល្បឿនយឺត ឯទឹកភ្លៀងនៅតែបន្តធ្លាក់ឥតឈប់ឈរ ដែលបង្កជាក្តីបារម្ភកាន់តែខ្លាំង ថាអាចនឹងមានការជន់លិចលើសកម្រិតប្រកាសអាសន្ន៕