កុងហ្គោ៖វីដេអូមួយដែលត្រូវបានផ្សព្វផ្សាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមបង្ហាញពីការបាក់ស្ពានក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោក្នុងអំឡុងពេលពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការដោយមន្ត្រីក្នុងតំបន់។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២។ 

នៅលើស្ពានតូចចង្អៀតដែលមានទទឹងប្រហែល២ម៉ែត្រ មានអ្នកចូលរួមជាច្រើនបាននាំគ្នាឈ យ៉ាងច្រើនកកកុញក្នុងអំឡុងពេលព្រឹត្តិការណ៍នេះ។ នៅចុងស្ពានគេសង្កេតឃើញ មានខ្សែបូពណ៌ក្រហមត្រូវបានចងជាប់នឹងផ្លូវដែក ហើយមន្ត្រីរដ្ឋាភិបាលបានត្រៀមខ្លួនកាត់ខ្សែរបូរនោះ ។ក្នុងពេលដែលមន្ត្រីរដ្ឋាភិបាលបានកាត់ខ្សែរបូររួចភ្លាម ហេតុការបាក់ស្ពាននោះក៏បានកើតឡើងព្រមតែម្តង ។ 

ការបាក់រលំស្ពាននេះបានធ្វើឱ្យមានមតិរិះគន់លើកឡើងយ៉ាងច្រើន នៅតាមបណ្តាញសង្គមអំពី គុណភាពសំណង់ និងអំពើរពុករលួយហើយវាក៏ជារឿងដ៏គួរឱ្យអស់សំណើចមួយផងដែរ។ អំពើពុករលួយ ត្រូវបានគេមើលឃើញថា បានកើតឡើងជាច្រើននៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ  ដោយក្នុងនោះការចំណាយលើការកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ត្រូវបានគេបញ្ជាក់ថា មិនមានតម្លាភាពនោះទេ ដោយសារតែការកិបកេងថវិការដ្ឋ ហើយបានធ្វើឱ្យសំណង់ជាច្រើនគ្មានគុណភាព។ 

សូមបញ្ជាកថា ស្ពានថ្មើរជើងដែលបានបាក់មួយនេះ ត្រូវបានគេកសាងឡើងដើម្បីជួយមនុស្សឆ្លងកាត់ទន្លេក្នុងរដូវវស្សា ព្រោះស្ពានបណ្តោះអាសន្នចាស់តែងតែលិចទឹកនៅពេលមានទឹកជំនន់៕SP

មានវីដេអូ៖ 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ