(កូរ៉េខាងជើង)៖ ប្រទេសកូរ៉េខាងជើង បានស្នើឱ្យបញ្ជូនទាហាន 100,000នាក់ ដើម្បីជំរុញការប៉ុនប៉ងឈ្លានពាន របស់រុស្ស៊ី នៅអ៊ុយក្រែន។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន RT នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២។លោក Korotchenko អ្នកវិភាគការពារជាតិ រុស្ស៊ីបាននិយាយនៅលើប៉ុស្តិ៍ទូរទស្សន៍រុស្ស៊ី Channel One ថា “មានរបាយការណ៍ថា អ្នកស្ម័គ្រចិត្តកូរ៉េខាងជើង 100,000 នាក់ត្រូវបានរៀបចំដើម្បីមកចូលរួមក្នុងជម្លោះ” ។លោក Korotchenko ចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះអ្វីដែលគាត់ហៅថា “បទពិសោធន៍ដ៏សម្បូរបែប របស់កូរ៉េខាងជើង ជាមួយនឹងសង្គ្រាម នៃប្រតិបត្តិការបច្ចេកទេសប្រើកាំភ្លើងធំ” ដែលជាការកត់សម្គាល់ ដែលផ្តល់របាយការណ៍ អំពីភាពជោគជ័យនៃកាំភ្លើងធំ រយៈចម្ងាយឆ្ងាយ របស់អ៊ុយក្រែន ចាប់តាំងពីទទួលបាន ប្រព័ន្ធរ៉ុក្កែត HIMARS ដែលផលិតដោយសហរដ្ឋអាមេរិក ក្នុងខែមិថុនា។លោកបន្ថែមថា បើកូរ៉េខាងជើង បង្ហាញបំណងចង់ បំពេញកាតព្វកិច្ចអន្តរជាតិ របស់ខ្លួន ក្នុងការប្រយុទ្ធប្រឆាំងនឹង របបហ្វាស៊ីសនិយម អ៊ុយក្រែន យើងគួរតែអនុញ្ញាតឲ្យពួកគេ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ