ភ្នំពេញ ៖ ក្រសួងបរិស្ថាន បង្កើនការអភិរក្សសត្វព្រៃ នៅតំបន់ព្រៃឡង់ ក្នុងឃុំសៀមបូកខេត្តស្ទឹងត្រែង ដើម្បីចូលរួមថែរក្សាធនធានធម្មជាតិ ដែលនៅសែសសល់ទាំងនោះ ឲ្យបានគង់វង្ស។

ក្នុងឱកាសចុះពិនិត្យទីតាំងសាងសង់ទីស្នាក់ការ អភិរក្សតំបន់ដែនជម្រកសត្វព្រៃឡង់ នៅឃុំសៀមបូក ស្រុកសៀមបូក ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ លោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន បានថ្លែងថា ដែនជម្រកសត្វព្រៃឡង់ ត្រូវបានប្រកាសជាតំបន់ការពារធម្មជាតិ នៅឆ្នាំ២០១៦ ហើយបច្ចុប្បន្ន មានជនខិលខូច មួយចំនួន ចេះតែលួចលាក់ប្រើប្រាស់អាវុធកែច្នៃ ចូលបរបាញ់សត្វព្រៃ ហើយខ្លះទៀត បានកាប់រុករាន ឆ្ការ ដុតព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិឯកជន។

លោកបន្ដថា បញ្ហានេះសមត្ថកិច្ចពាក់ព័ន្ធនិងមន្ត្រីបរិស្ថា នបានរួមសហការគ្នាយ៉ាង សកម្មក្នុងការដើរល្បាត ទប់ស្កាត់ បង្ក្រាប រាល់បទល្មើស ហើយក្រសួងកំពុងរៀបចំបង្កើត ទីស្នាក់ការថ្មីមួយបន្ថែមទៀតដើម្បីបង្កើនការការពារឱ្យមានប្រសិទ្ធភាពក្នុងការថែរក្សារសត្វព្រៃ និងតំបន់ព្រៃបៃតង។

សូមរំលឹកថា តំបន់ព្រៃឡង់នៅភូមិសាស្ត្រស្ថិតនៅខេត្តចំនួន៤ មានខេត្តស្ទឹងត្រែង ក្រចេះ កំពង់ធំ និងខេត្តព្រះវិហារ ដែលជាតំបន់សម្បូរធនធានព្រៃឈើ នៅសេសសល់ចុងក្រោយ នៅក្នុងតំបន់៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ