សត្វចិញ្ចឹមជាច្រើនត្រូវបោះបង់ចោលនៅហុងកុង បន្ទាប់ពីម្ចាស់សម្រេចចិត្តភ្លាមៗដើម្បីផ្លាស់ប្តូរទីតាំងត្រឡប់ទៅរស់នៅប្រទេសអង់គ្លេសវិញ
(ហុងកុង)៖ ការកើនឡើងនៃការបោះបង់ចោលសត្វចិញ្ចឹមមានការកើនឡើង ខណៈប្រជាជនជាច្រើនបានចាកចេញពីទីក្រុងហុងកុង ដោយសារតែវិបត្តិនយោបាយជាមួយចិន និងការរឹតត្បិតជំងឺកូវីដ១៩។ នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២។
សត្វឆ្កែ និងសត្វចិញ្ចឹមជាច្រើនទៀត កំពុងត្រូវបានជួយសង្គ្រោះ បន្ទាប់ពីម្ចាស់របស់ពួកគេបានធ្វើការសម្រេចចិត្តភ្លាមៗដើម្បីផ្លាស់ប្តូរទីតាំងត្រឡប់ទៅរស់នៅប្រទេសអង់គ្លេសវិញ។អ្នកនាង Eva Sit នាយកផ្នែកទំនាក់ទំនងនៅ HKDR បានប្រាប់ AFP ថា«សត្វចិញ្ចឹមជាច្រើន ត្រូវបានយើងសង្គ្រោះ បន្ទាប់ពីម្ចាស់របស់ពួកគេ ចាកចេញពីពួកគេ» «វាពិតជា គួរឱ្យអាណិតណាស់» ។
ប្រជាជនក្នុងស្រុក និងបរទេសមួយចំនួនធំបានចាកចេញពីទីក្រុងហុងកុងក្នុងរយៈពេល 2 ឆ្នាំចុងក្រោយនេះ ដោយសារតែការគៀបសង្កត់ផ្នែកនយោបាយ និងវិធានការត្រួតពិនិត្យ Covid ដ៏តឹងរ៉ឹងបំផុត ។គួរបញ្ជាក់ថា ចន្លោះឆ្នាំ 2020 និង 2022 បើយោងតាមតួលេខរបស់រដ្ឋាភិបាល មានពលរដ្ឋប្រមាណ200,000 នាក់ បានចាកចេញពីទីក្រុងហុងកុង៕