(ចិន)៖ អាជ្ញាធរឧតុនិយមរបស់ប្រទេសចិន បានបន្តការប្រកាសអាសន្នពណ៌ខៀវរបស់ខ្លួន សម្រាប់រលកត្រជាក់ ដោយព្យាករណ៍ពីការធ្លាក់ចុះសីតុណ្ហភាពដ៏ខ្លាំង និងព្យុះនៅទូទាំងតំបន់ធំៗ នៃប្រទេស។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន CCTV។
 
យោងតាមមជ្ឈមណ្ឌលឧតុនិយមជាតិ បានឱ្យដឹងថា ចាប់ពីថ្ងៃអង្គារ ដល់ថ្ងៃព្រហស្បតិ៍ សីតុណ្ហភាព ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះពី៦ ទៅ១០ អង្សាសេនៅក្នុងផ្នែកខ្លះនៃភាគខាងត្បូងប្រទេសចិន។ ផ្នែកខ្លះនៃខេត្តមួយចំនួនសីតុណ្ហភាពអាចធ្លាក់ចុះជាង ១៨អង្សាសេ។ រលកត្រជាក់ ត្រូវបានគេរំពឹងថា នឹងវាយលុកច្រកសមុទ្រ បូហៃ (Bohai) តំបន់ភាគច្រើននៃសមុទ្រលឿង និងភាគពាយ័ព្យនៃសមុទ្រចិនខាងកើត។
 
មជ្ឈមណ្ឌល បានណែនាំដល់សាធារណជន ឱ្យមានការប្រុងប្រយ័ត្នជាចាំបាច់ប្រឆាំងនឹងការប្រែប្រួលសីតុណ្ហភាព ដោយស្នើឱ្យមានការពង្រឹងសំណង់បណ្តោះអាសន្ន និងកម្ពស់ខ្ពស់ប្រឆាំងនឹងខ្យល់បក់ខ្លាំង។ ប្រទេសចិនមាន ប្រព័ន្ធព្រមានអាកាសធាតុពណ៌ ចំនួនបួនកម្រិតដោយពណ៌ក្រហម តំណាងឱ្យអាកាសធាតុធ្ងន់ធ្ងរ បំផុតបន្ទាប់ ពីនេះ គឺពណ៌ទឹកក្រូច លឿង និងខៀវ៕
 
 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ